Microsoft Office 2019 នឹងលេចរូបរាងនៅឆ្នាំក្រោយនេះហើយ

  • 2017-09-27 13:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ប្រកាសកាលពីថ្ងៃអង្គារថា Microsoft Office 2019 នឹងមាននៅពាក់កណ្តាលឆ្នាំ ២០១៨ ។

ក្រុមហ៊ុន Microsoft និយាយនៅឯសន្និសីទ Microsoft Ignite ក្នុងទីក្រុង Orlando រដ្ឋ Florida ដោយមិនប្រកាសពីតម្លៃរបស់វាថា Microsoft Office 2019 សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់បានកម្មវិធី និងសេវាកម្មរបស់ពួកគេនៅក្នុង Cloud ។ វានឹងរួមបញ្ចូលកម្មវិធីស្តង់ដារដូចជា Word, Excel, PowerPoint, Microsoft Exchange, SharePoint និង Skype សម្រាប់ការធ្វើអាជីវកម្ម ។ ក្រៅពីនេះវាក៏មានមុខងារ IT និង Server កាន់តែប្រសើរឡើងដើម្បីបង្កើនលទ្ធភាពប្រើប្រាស់ សំឡេង និងសន្តិសុខ ។

អ្នកប្រើកម្មវិធី Excel នឹងទទួលបានបទពិសោធន៍ថ្មីពោលគឺការ Update រូបមន្ត និងតារាង ។ ចំណែកកម្មវិធី PowerPoint នឹងមានមុខងាររូបភាពចលនាថ្មីហើយកម្មវិធីនេះនឹងភ្ជាប់មកជាមួយសមត្ថភាពទឹកថ្នាំសម្រាប់ឧបករណ៍ចល័តដើម្បីឱ្យពណ៌ដិតល្អ និងកែលម្អបានតាមចិត្តចង់បាន។ គួរបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ចេញ Microsoft Office 2016 ជំនាន់ក្រោយរបស់ខ្លួនកាលពីឆ្នាំ ២០១៥ ៕

ប្រភព៖ CNN   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម