សាហាវ! Neymar បញ្ជូន១ ស៊ុត១ ឲ្យ PSG ឈ្នះ Bayern ៣-០

  • 2017-09-27 23:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain បានយកឈ្នះ Bayern Munich រហូត ៣ទល់នឹង០ សឹងមិនគួរឲ្យជឿក្នុងការប្រកួត UEFA Champions league ពូលE កាលពីយប់មិញ។

ការប្រកួតនៅទឹកដី Parc des Princes លេងបានតែ១នាទី Neymar បានអូសបាល់ពីស្លាបឆ្វេងបោះកាត់ឲ្យ Alves ស៊ុតនាំមុខលើក្រុមភ្ញៀវបានមុន ១-០ មុនពេលដែល Cavani ទាត់មួយជើងពីចម្ងាយទម្លុះដៃអ្នកចាំទី Sven Ulreich នាំមុខ ២-០ PSG នៅនាទី ៣១។

ក្រោមក្រសែភ្នែកទស្សនិកជនជិត៥ម៉ឺននាក់ Bayern មានបាល់ស៊ុតច្រើនដងដែរតែភាគច្រើនគឺបានត្រឹមក្បែរៗទីប៉ុណ្ណោះ និងមួយចំនួនទៀតត្រូវសង្គ្រោះបានដោយអ្នកចាំទី Alphonse Areola។

ដោយឡែកនៅនាទី៦៣ តារាឆ្នើមវ័យក្មេង Kylian Mbappe បានប្រើបច្ចេកទេសអូសបាល់ញាក់ដាច់ខ្សែការពារ Bayern ជាច្រើននាក់រួចកាត់ចូលកណ្ដាលឲ្យ Neymar ស៊ុតបញ្ចូលទីបានសម្រេចគ្រាប់ទី៣ឲ្យម្ចាស់ផ្ទះ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម