តើ​ ​App​ ​ណា​ខ្លះ​ដែល​មិន​ដំណើរការ​លើ​ ​iOS 11?

  • 2017-09-28 02:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជំនាន់​ iOS 11 ថ្មី​នេះ​ ក្រុមហ៊ុន​ Apple បាន​ប្រកាស​ថា​ ​App​ ​(កម្មវិធី)​ ​ប្រភេទ​ ៣២ bit នឹង​មិន​ដំណើរការ​នោះ​ទេ​ ដែល​ App Store បាន​ប្ដូរ​ទៅ​កាន់​ ៦៤ bit ជំនួស​វិញ​។ ចំពោះ​កម្មវិធី​ភាគច្រើន​ ពួកគេ​បាន​ធ្វើ​កំណែ​ទម្រង់​ជា​បន្តបន្ទាប់​ ប៉ុន្តែ​សម្រាប់​កម្មវិធី​តូច​ និង​ចាស់​ខ្លះ​នៅ​មិន​ទាន់​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​ App Store នៅ​ឡើយ​ទេ​។

ហេតុអ្វី​បាន​ជា​ប្ដូរ​ទៅ​ ​៦៤ bit?

ពេល​ ​iPhone 5s បាន​ចេញ​មក​នៅ​ក្នុង​ឆ្នាំ​ ២០១៣ វា​ជា​ស្មាតហ្វូន​ដំបូង​របស់​ក្រុមហ៊ុន​ Apple ដែល​គាំទ្រ​ទៅ​នឹង​ Architecture ៦៤ bit នៃ​ iOS 7 ហើយ​តាំង​ពី​ពេល​នោះ​មក​ គ្រប់​ iPhone និង​ iPad ដើរ​តាម​លក្ខណៈ​នេះ​ ​ដែល​ប្រើ​ជា​មួយ​ ​Chip A7។ ក្នុង​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន​ Apple ក៏​បាន​តម្រូវ​ឲ្យ​កម្មវិធី​ ឬ​កំណែ​ទម្រង់​ថ្មី​ក្នុង​ App Store ត្រូវការ​គាំទ្រ​ដល់​ ៦៤ bit។ បច្ចុប្បន្ន​ ពេល​ជំនាន់​ iOS 11 ចេញ​មក​ខែ​កញ្ញា​នេះ​ ជាមួយ​នឹង​ iPhone ស៊េរី​ថ្មី​ (iPhone 8, 8 Plus​ ​និង​ ​X) នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពេញ​លេញ​តែ​ម្ដង​។ គ្រប់​កម្មវិធី​ និង​ Device របស់​ក្រុមហ៊ុន​ Apple នឹង​អាច​ទាញ​យក​គុណសម្បត្តិ​ដល់​ល្អ​ប្រសើរ​ពី​កម្មវិធី​ប្រភេទ​ ៦៤ bit ដែល​មាន​ដំណើរការ​កាន់​តែ​ល្អ​ និង​ប្រើប្រាស់​ពេញលេញ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ ហើយ​ក៏​មាន​ន័យ​ថា​ Resources ដែល​កើត​មាន​បច្ចុប្បន្ន​ដើម្បី​គាំទ្រ​នូវ​កម្មវិធី​ប្រភេទ​ ៣២ bit នឹង​ត្រូវ​បាន​លុប​។

តើ​អាច​ស្វែងរក​នូវ​កម្មវិធី​ប្រភេទ​ ៣២ bit លើ​ Device ដោយ​របៀប​ណា​?

អ្នក​អាច​ពិនិត្យ​លើ​កម្មវិធី​ចាស់ៗ​ណា​មួយ​ដែល​មិន​សូវ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ ដោយ​នៅ​លើ​ iPhone ឬ iPad ចូល​ទៅ​កាន់​ Settings > General > About ហើយ​បន្ទាប់​មក​ស្វែងរក​នូវ​ Applications ក្នុង​បញ្ជី​។ ប្រសិនបើ​អ្នក​មិន​មាន​កម្មវិធី​ណា​មួយ​ដែល​ជា​ប្រភេទ​ ៣២ bit នោះ​ទេ​ បន្ទាប់​មក​ចុច​លើ​ Applications នឹង​មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឃើញ​មាន​សញ្ញា​ព្រួញ​នៅ​ខាង​ស្ដាំ​នៃ​ផ្នែក​នោះ​ បន្ទាប់​ចុច​លើ​វា​ ហើយ​អ្នក​នឹង​ឃើញ​មាន​បញ្ជី​នៃ​រាល់​កម្មវិធី​ប្រភេទ​ ៣២ bit ទាំងអស់​លើ​ Device អ្នក​។

ចុះ​បើ​កម្មវិធី​ដែល​អ្នក​ចូលចិត្ត​ប្រើ​នៅ​ក្នុង​បញ្ជី​?

សំណាង​អាក្រក់​ ព្រោះ​គ្មាន​វិធី​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​កម្មវិធី​នោះ​ដំណើរការ​ម្ដង​ទៀត​នោះ​ទេ ​ហើយ​ភាគច្រើន​នៃ​កម្មវិធី​នោះ​អ្នក​បង្កើត​បាន​បោះបង់​ចោល​។ ប្រសិនបើ​អ្នក​ចុច​លើ​កម្មវិធី​ក្នុង​បញ្ជី​ ៣២ bit អ្នក​នឹង​ចូល​ទៅ​កាន់​ទំព័រ​វា​លើ​ App Store។ អ្នក​គួរ​ពិនិត្យ​មើល​ក្នុង​ Description ថា​តើ​អ្នក​អភិវឌ្ឍន៍​បាន​ចេញ​នូវ​ជំនាន់​ថ្មី​នៃ​កម្មវិធី​នៅ​ខាង​ក្រោម​ឈ្មោះ​ខុស​គ្នា​ ឬ​ ដូច​ដើម​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Macworld   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម