Sony ចេញ​មុខ​បញ្ជាក់​ថា​​ស្មាតហ្វូន​ជំនាន់​ថ្មី​ លែង​មាន​រូបរាង​ដូច​មុន​

  • 2017-09-28 02:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ Sony នៅ​តែ​​ផលិត​ស្មាតហ្វូន​ដោយ​ប្រើ​រចនាបថ​ការ​ឌីហ្សាញ​ដែល​មាន​​​ឈ្មោះ​ថា​ OmniBalance ​ដោយ​មិន​ខ្វល់​នឹង​ទំនោរ​បច្ចុប្បន្ន​ដែល​គេ​និយម​ផលិត​ស្មាតហ្វូន​មាន​ស៊ុម​អេក្រង់​ស្ដើង​នោះ​ទេ។

ប៉ុន្តែ​​​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Sony នឹង​សម្រេច​ជម្រុះ​ចោល​រចនាបថ​ OmniBalance ​លើ​ការ​ផលិត​ស្មាតហ្វូន​ជំនាន់​ថ្មី​ ដោយ​ប្ដូរ​មក​ប្រើ​រចនាបថ​ថ្មី​​ដែល​មាន​ឈ្មោះ​ថា Mirai។ ពេល​នេះ​មាន​ការ​បញ្ជាក់​​ពី​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Sony ប្រចាំ​ប្រទេស​ឥណ្ឌា​ ថា​ពាក្យ​ចចាមអារ៉ាម​នេះ​ជា​ដំណឹង​ពិត។ លោក​ Kenichiro Hibi បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ "យើង​បាន​ប្រើ​ប្រាស់​រចនាបថ​ OmniBalance នេះ​យូរ​មក​ហើយ​នៅ​លើ​ត្រកូល​ X ហើយ​ពេល​នេះ​យើង​កំពុង​​មាន​ផែនការ​ថា​នឹង​​ប្រកាស​ចេញ​ផលិតផល​ជំនាន់​ថ្មី ដែល​មាន​រចនាបថ​ថ្មី​​ទាំង​ស្រុង”។

លោក​ Hibi មិន​បាន​បញ្ជាក់​​ពី​រចនាបថ​ថ្មី​ថា​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា​នឹង​បង្ហាញ​ចេញ​ពេល​ណា​ដែរ។ ប៉ុន្តែ​បើ​តាម​ទំនៀមទម្លាប់​ Sony តែង​ប្រកាស​ចេញ​ស្មាតហ្វូន​នៅ​​ក្នុង​កម្មវិធី​ MWC នា​ដើម​ឆ្នាំ​ ឬ​កម្មវិធី​ IFA នៅ​ចុង​ឆ្នាំ៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង