Costa ខំ​ទៅ​មើល​ក្លឹប​ថ្មី​លេង​ ចុងក្រោយ Sad​ ដោយ​សារ​ក្រុម​ចាស់

  • 2017-09-28 02:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa បាន​បង្ហាញ​វត្តមាន​លើក​ដំបូង​ទស្សនា​ក្លឹប​ថ្មី Atletico Madrid ក្នុង​កីឡដ្ឋាន Estadio Wanda Metropolitano ក្នុង​ជំនួប​ជា​មួយ​ក្លឹប​ចាស់ Chelsea ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​បាន​ត្រឹម​សោកសៅ។

ប្រកួត​ទី​២​នៅ Champions League ក្រុម​​មក​ពី​អេស្ប៉ាញ Atletico បាន​ត្រឹម​ខកចិត្ត​ក្នុង​ផ្ទះ​ខ្លួន​ឯង​ ក្រោម​ថ្វី​ជើង Chelsea។ Antoine Griezmann ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាន​មុន ប៉ុន្តែ​នៅ​វគ្គ​ទី​២​តោ​ខៀវ​តាម​បាន​២​គ្រាប់​វិញ​ ដោយ Morata និង Batshuayi។

ក្នុង​ការ​ប្រកួត​ខាង​លើ​ ខ្សែ​ប្រយុទ្ធ Diego Costa ដែល​ទើប​តែ​ផ្លាស់​មក​ទ្រនំ​ចាស់​ ក្នុង​តម្លៃ​៥៨​លាន​ផោន​ពី Chelsea ក៏​បាន​មក​ចូលរួម​ទស្សនា​​​ផង​ដែរ។ អ្វី​ដែល​ពិសេស​កីឡាករ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​គេ​ថត​បាន និយាយ​និង​ឱប​រាក់ទាក់​ជាមួយ​លោក Conte នៅ​ផ្លូវ​ដើរ​ចូល​ទីលាន។ សញ្ញា​នេះ​បង្ហាញ​ថា ការ​ដែល​ Costa មិន​ខឹង​នឹង Conte គឺ​ជា​ការ​ពិត ត្បិត​អ្នក​ចាត់​ការ​អ៊ីតាលី​រូប​នេះ​បោះបង់​គេ​ចោល​ក៏​ដោយ៕ ​ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ