ទម្រង់​ ​Portrait Lighting ទាំង​ ៦​ ដែល​អ្នក​ថតរូប​គ្រប់គ្នា​គួរ​ស្វែងយល់

  • 2017-09-28 02:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ ​Subject ឲ្យ​មាន​លក្ខណៈ​ Portrait លេច​ល្អ​ អ្នក​ក៏​ត្រូវការ​គ្រប់គ្រង​ និង​គិត​ទៅ​លើ​ Lighting patterns ផង​ដែរ​។ Lighting pattern សំដៅ​លើ​ពន្លឺ ​និង​ស្រមោល​ដែល​បង្ហាញ​លើ​មុខ​ក្នុង​ការ​បង្ហាញ​នូវ​រូបរាង​ផ្សេង​គ្នា​ ហើយ​បើ​និយាយ​សាមញ្ញ​គឺ​ រូបរាង​អ្វី​ជា​ស្រមោល​លើ​មុខ​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​លក្ខណៈ​របស់​ Lighting patterns ទាំង​ ៦​ ដូច​ខាងក្រោម​៖

១. Split Lighting

Split lighting ធ្វើការ​ញែក​នូវ​មុខ​ម្ខាង​ទៅ​នឹង​ពន្លឺ​ និង​ម្ខាង​ទៀត​ទៅ​នឹង​ស្រមោល​។ វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បង្កើត​នូវ​រូបភាព​ដូចជា​ Portrait នៃ​តន្ត្រីករ​ ឬ​សិល្បករ​ជាដើម​។ Split lighting ជា​ Patterns ដែល​មាន​ការ​ប្រើប្រាស់​ច្រើន​សម្រាប់​បុរស​ ជាង​ស្ត្រី​។

ដើម្បី​សម្រេច​បាន​នូវ​ Split lighting អ្នក​ដាក់​នូវ​ប្រភព​ពន្លឺ​ ៩០ ដឺក្រេ​ ពី​ឆ្វេង​ ឬ​ស្ដាំ​នៃ​ Subject ហើយ​អាច​ងាក​ទៅ​ក្រោយ​ក្បាល​បន្តិច​។ ទីតាំង​ដែល​អ្នក​ដាក់​នូវ​ពន្លឺ​ទៅ​នឹង​ Subject អាស្រ័យ​លើ​មុខ​មនុស្ស​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​ពន្លឺ​ដែល​ជះ​លើ​មុខ​ ហើយ​កែប្រែ​តាម​ការ​គួរ​។ ប្រសិនបើ​ងាក​ក្បាល​ពួកគេ​បន្តិច​ ហើយ​មាន​ពន្លឺ​បន្ថែម​លើ​ថ្ពាល់​គាត់​ នោះ​មុខ​គាត់​មិន​សូវ​សម​ក្នុង​ការ​ប្រើប្រាស់​ Pattern មួយ​នេះ​នោះ​ទេ​។

ចំណាំ​ថា​ Lighting pattern ណា​មួយ​ក៏​ដោយ​អាច​បង្កើត​បាន​លើ​ Facial view ណា​មួយ​ (ទិដ្ឋភាព​ខាងមុខ​ដែល​បង្ហាញ​ទាំង​ត្រចៀក​ ឬ​មុខ​ ឬ​ពេញ​តែ​ម្ដង​)។ ម្យ៉ាងទៀត​ ប្រភព​ពន្លឺ​ត្រូវ​តែ​ស្រប​ទៅ​តាម​ មុខ​ដើម្បី​រក្សា​នូវ​ Lighting pattern។ ប្រសិនបើ​ពួកគេ​ងាក​ក្បាល​នោះ​ Pattern នឹង​ផ្លាស់ប្ដូរ​ ដូច្នេះ​អ្នក​អាច​ប្រើប្រាស់​វា​ជា​គុណសម្បត្តិ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កែប្រែ​នូវ​ Pattern ដោយ​គ្រាន់​តែ​ងាកក្បាល​ពួកគេ​បន្តិច​។

  • ​អ្វី​ទៅ​ជា​ Catchlight?

អ្នក​អាច​សម្គាល់​នូវ​រូបភាព​ខាងលើ​នេះ​ ភ្នែក​របស់​ក្មេង​មាន​ការ​ Reflection ទៅ​នឹង​ប្រភព​ពន្លឺ​។ វា​បង្ហាញ​ចំណុច​ពណ៌ស​តូច​មួយ​ ប៉ុន្តែ​ប្រសិនបើ​យើង​មើល​ឲ្យ​ជិត​នោះ​ យើង​អាច​ឃើញ​រូបរាង​នៃ​ពន្លឺ​ដែល​បាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ Portrait នេះ​។ អ្នក​អាច​ឃើញ​នូវ​ចំណុច​ភ្លឺ​ ជា​ Hexagon (ឆ​កោន​) ជាមួយ​នឹង​ចំណុច​ពណ៌ខ្មៅ​កណ្ដាល​។ ពន្លឺ​នោះ​ជា​ Hexagon តូច​មួយ​មាន​រូបរាង​ជា​ប្រអប់​ដែល​ចេញ​ពី​ Canon speedlight។ លក្ខណៈ​បែប​នេះ​ហៅថា​ Catchlight។ កាល​ណា​ភ្នែក​នៃ​ Subject មិន​មាន​នូវ​ពន្លឺ​នេះ​ ភ្នែក​នឹង​បង្ហាញ​មក​ងងឹត​ គ្មាន​ជីវិត​។ អ្នក​គួរ​ប្រាកដ​ថា​ មាន​យ៉ាង​ហោច​ណាស់​ក៏​ភ្នែក​ម្ខាង​មាន​នូវ​ Catchlight ដើម្បី​ផ្ដល់​ជីវិត​លើ​ Subject។ ម្យ៉ាងទៀត​ វា​ក៏​បំភ្លឺ​នូវ​ប្រស្រី​ភ្នែក​ និង​ភ្នែក​ទាំងមូល​ផង​ដែរ​។

២. Loop Lighting

Loop lighting កើត​ឡើង​ដោយ​ការ​បង្កើត​នូវ​ស្រមោល​តូច​មួយ​នៃ​ Subjectដែល​ជា​ច្រមុះ​លើ​ថ្ពាល់​។ ក្នុង​ការ​បង្កើត​នូវ​ Loop lighting ប្រភព​ពន្លឺ​ត្រូវ​តែ​ខ្ពស់​ជាង​កម្រិត​ភ្នែក​បន្តិច​ប្រហែល​ជា​ ៣០ ទៅ​ ៤៥ ដឺក្រេ​ពី​កាមេរ៉ា​ (អាស្រ័យ​លើ​មនុស្ស​ អ្នក​គួរ​ធ្វើការ​សិក្សា​លើ​របៀប​ពិនិត្យ​មើល​មុខ​របស់​មនុស្ស​)។ អ្នក​អាច​ពិនិត្យ​មើល​នូវ​រូបភាព​នេះ​ដើម្បី​ឃើញ​នូវ​ទីតាំង​ដែល​ស្រមោល​ធ្លាក់​ទៅ​ ហើយ​នៅ​លើ​ចំហៀង​ខាងឆ្វេង​របស់​ពួកគេ​ អ្នក​អាច​ឃើញ​នូវ​ស្រមោល​តូច​មួយ​នៃ​ច្រមុះ​របស់​ពួកគេ​។ ក្នុង​ Loop lighting ស្រមោល​នៃ​ច្រមុះ​ និង​ថ្ពាល់​មិន​ប៉ះ​គ្នា​នោះ​ទេ​។ អ្នក​គួរ​ធ្វើការ​រក្សា​នូវ​ស្រមោល​តូច​ ហើយ​តម្រង់​ចុះ​ក្រោម​បន្តិច​ ប៉ុន្តែ​គួរ​ដឹង​ថា​ការ​មាន​នូវ​ប្រភព​ពន្លឺ​ខ្ពស់​ពេក​នឹង​ធ្វើ​ឲ្យ​ស្រមោល​មិន​ស្អាត​ និង​បណ្ដាល​ឲ្យ​បាត់បង់​នូវ​ Catchlight។ Loop light មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ ដោយសារ​ងាយស្រួល​បង្កើត​ និង​សាក​សម​ទៅ​នឹង​មនុស្ស​ភាគច្រើន​។

ក្នុង​ដ្យាក្រាម​នៃ​ ​ផ្ទាំង​ពណ៌ខ្មៅ​ខាងក្រោយ​តំណាង​ឲ្យ​បណ្ដុំ​ដើមឈើ​ពី​ក្រោយ​ពួកគេ​។ ព្រះអាទិត្យ​ជះ​មក​លើ​ដើមឈើ​ ប៉ុន្តែ​ពួកគេ​ស្ថិត​ក្នុង​ម្លប់​។ Reflector ពណ៌ស​ត្រូវ​បាន​ប្រើប្រាស់​នៅ​កាមេរ៉ា​ខាងឆ្វេង​ដើម្បី​ឲ្យ​ពន្លឺ​ត្រលប់​ចូល​ទៅ​មុខ​ Subject។ Reflector ប្រហែល​ជា​មិន​ស្ថិត​ចំ​ពន្លឺ​ព្រះអាទិត្យ​ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ទទួល​បាន​ពន្លឺ​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​មុំ​ ដោយ​កែប្រែ​ទីតាំង​នៃ​ Reflector ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​នូវ​ Lighting pattern។ Loop lighting វា​នឹង​ត្រូវការ​ទីតាំង​ណា​មួយ​ប្រហែល​ជា​ ៣០ ទៅ​ ៤៥ ដឺក្រេ​ពី​កាមេរ៉ា​។ វា​ក៏​ត្រូវការ​នៅ​ខាងលើ​កម្រិត​ភ្នែក​បន្តិច​ ដូច្នេះ​ ស្រមោល​ នៃ​មុំ​ច្រមុះ​ចុះ​ក្រោម​ទៅ​​កែម​មាត់​ ដែល​ជា​កំហុស​មួយ​ ដែល​ភាគច្រើន​កើត​មាន​សម្រាប់​អ្នក​ថតរូប​ដំបូង​ចំពោះ​ការ​ដាក់​នូវ​ Reflector ចូល​ទាប​ ហើយ​មុំ​វា​ឡើង​លើ​។ ពន្លឺ​នៅ​លើ​នោះ​ ខាងក្រោម​នៃ​ច្រមុះ​របស់​ Subject មិន​បង្កើត​នូវ​ Pattern សមស្រប​នោះ​ទេ​។

៣. Rembrandt Lighting

Rembrandt lighting ជា​ឈ្មោះ​របស់​អ្នក​គំនូរ​គឺ​លោក​ Rembrandt គេ​ប្រើប្រាស់​ឈ្មោះ​គាត់​ ដោយសារ​ភាគច្រើន​នៃ​គំនូរ​​របស់​គាត់​ប្រើប្រាស់​នូវ​ Pattern នៃ​ពន្លឺ​នេះ​។ Rembrandt lighting ត្រូវ​បាន​កំណត់​ដោយ​ត្រីកោណ​នៃ​ពន្លឺ​លើ​ថ្ពាល់​។ មិន​ដូច​ទៅ​នឹង​ Loop lighting ដែល​ទីតាំង​ស្រមោល​នៃ​ច្រមុះ​ និង​ថ្ពាល់​មិន​ប៉ះ​គ្នា​ ចំណែក​ឯ​ ក្នុង Rembrandt lightin ពួក​វា​ប៉ះ​គ្នា​ ដែល​បង្កើត​បាន​ជា​ត្រីកោណ​នៃ​ពន្លឺ​តូច​មួយ​នៅ​ចំណុច​កណ្ដាល​។ ដើម្បី​បង្កើត​នូវ​ Rembrandt lighting ឲ្យ​ត្រឹមត្រូវ​ អ្នក​គួរ​ប្រាកដ​ថា​ភ្នែក​នៅ​លើ​ស្រមោល​ចំហៀង​នៃ​មុខ​មាន​ពន្លឺ​ និង​មាន​ Catchlight បើ​មិន​ដូច្នោះ​ទេ​ ភ្នែក​នឹង​បង្ហាញ​ងងឹត​។​ Rembrandt lighting មាន​លក្ខណៈ​ស្រដៀង​នឹង​ Split lighting ដែល​វា​បង្កើត​នូវ​លក្ខណៈ​ Mood និង​អារម្មណ៍​ងងឹត​ (សោកសៅ) ទៅ​កាន់​រូបភាព​។

ដើម្បី​បង្កើត​នូវ​ Rembrandt lighting នោះ​ Subject ត្រូវ​តែ​ងាក​ចេញ​ពី​ពន្លឺ​។ ពន្លឺ​ត្រូវ​តែ​នៅ​ពី​លើ​ក្បាល​របស់​ពួកគេ​ ដូច្នេះ​ស្រមោល​ពី​ច្រមុះ​ធ្លាក់​ចុះ​ទៅ​កាន់​ថ្ពាល់​។ យ៉ាង​ណា​មិញ​ មិនមែន​មុខ​មនុស្ស​គ្រប់​គ្នា​សមស្រប​សម្រាប់​ការ​បង្កើត​នូវ​ Rembrandt lighting នោះ​ទេ​។ ប្រសិនបើ​ពួកគេ​មាន​ឆ្អឹង​ថ្ពាល់​ខ្ពស់​ ឬ​លេចធ្លោ​ វា​នឹង​ដំណើរការ​ល្អ​។ ប្រសិនបើ​ពួកគេ​មាន​នូវ​ច្រមុះ​តូច​​ វា​ប្រហែល​ជា​ពិបាក​សម្រេច​បន្តិច​។

៤. Butterfly Lighting

Butterfly lighting មាន​ឈ្មោះ​យ៉ាង​ត្រឹមត្រូវ​សម្រាប់​ស្រមោល​ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​មេអំបៅ​ ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្រោម​ច្រមុះ​ដោយ​ដាក់​នូវ​ប្រភព​ពន្លឺ​សំខាន់​ពី​លើ​ និង​ដោយ​ផ្ទាល់​ពី​ក្រោយ​កាមេរ៉ា​។ អ្នក​ថតរូប​អាច​ថត​ពី​ក្រោម​ប្រភព​ពន្លឺ​សម្រាប់​ Pattern នេះ​។ វា​ភាគច្រើន​ប្រើប្រាស់​សម្រាប់​ការ​ថត​ស្ទិល​ Glamour ហើយ​បង្កើត​នូវ​ស្រមោល​ក្រោម​ថ្ពាល់​ និង​ចង្កា​ ដែល​សាក​សម​សម្រាប់​ Subject ចាស់​។

Butterfly lighting ត្រូវ​បាន​បង្កើត​ដោយ​ការ​មាន​នូវ​ប្រភព​ពន្លឺ​ដោយ​ផ្ទាល់​ពី​ក្រោយ​កាមេរ៉ា​ និង​នៅ​លើ​កម្រិត​ភ្នែក​ ឬ​ក្បាល​បន្តិច​នៃ​ Subject។ ពេល​ខ្លះ​ វា​ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ​ដាក់​នូវ​ Reflector ដោយ​ផ្ទាល់​ក្រោម​ចង្កា​។ Pattern នេះ​សាក​សម​ទៅ​នឹង​ Subject ដែល​មាន​ឆ្អឹង​ថ្ពាល់​លេច​ធ្លោ​ និង​មុខ​ស្គម​ស្ដើង​។ នរណា​ម្នាក់​ដែល​មាន​ទម្រង់​មុខ​មូល​ ធំ​ទូលាយ​អាច​ល្អ​ប្រសើរ​ជាមួយ​នឹង​ Loop ឬ Split ដើម្បី​ធ្វើ​ឲ្យ​មុខ​ស្គម​ស្ដើង​។

៥. Broad Lighting

Broad Lighting​ ​មិន​សូវ​ពាក់ព័ន្ធ​នឹង​ Pattern ច្រើន​នោះ​ទេ​ ប៉ុន្តែ​ជា​ស្ទិល​នៃ​ពន្លឺ​។ Pattern នៃ​ពន្លឺ​ខាងក្រោម​ អាច​ជា​ Broad ឬ​ Short, Loop, Rembrandt, Split។​ Braod lighting គឺ​ពេល​ដែល​មុខ​របស់​ Subject ងាក​ចេញ​បន្តិច​ពី​ចំណុច​កណ្ដាល​ និង​ចំហៀង​នៃ​មុខ​ឆ្ពោះ​ទៅ​កាន់​កាមេរ៉ា​ដោយ​ប៉ះ​នឹង​ពន្លឺ​។ Broad lighting ពេល​ខ្លះ​ប្រើប្រាស់​សម្រាប់​ Protrait លក្ខណៈ​ High key (ភ្លឺ​)។ ប្រភេទ​នៃ​ពន្លឺ​នេះ​ធ្វើ​ឲ្យ​មុខ​របស់​មនុស្ស​មើល​ទៅ​ធំ​ ហើយ​អាច​ប្រើប្រាស់​លើ​នរណា​ម្នាក់​ដែល​មាន​មុខ​ស្គម​ស្ដើង​ ដើម្បី​ពង្រីក​វា​។

ដើម្បី​បង្កើត​នូវ​ Broad lighting នោះ​ មុខ​គួរ​ងាក​ចេញ​ពី​ប្រភព​ពន្លឺ​។ អ្នក​អាច​សម្គាល់​នូវ​របៀប​ដែល​ចំហៀង​មុខ​ឆ្ពោះ​ទៅ​កាមេរ៉ា​មាន​នូវ​ពន្លឺ​ភាគច្រើន​លើ​វា​ ហើយ​ស្រមោល​ធ្លាក់​ទៅ​ឆ្ងាយ​ចំហៀង​មុខ​ ដែល​ឆ្ងាយ​បំផុត​ពី​កាមេរ៉ា​។ ជា​ធម្មតា​ Broad lighting ប្រើ​សម្រាប់​បំភ្លឺ​នូវ​ផ្នែក​ធំ​បំផុត​នៃ​ការ​បង្ហាញ​មុខ​។

៦. Short Lighting

Short lighting ផ្ទុយ​ពី​ Broad lighting ដែល​អ្នក​អាច​ឃើញ​ឧទាហរណ៍​នៅ​ទីនេះ​ Short lighting ដាក់​នូវ​ចំហៀង​ឆ្ពោះ​ទៅ​កាមេរ៉ា​ ដែល​មាន​នូវ​ស្រមោល​កាន់​តែ​ច្រើន​។​ ជា​រឿយៗ វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ Portrait លក្ខណៈ​ Low key (​ងងឹត​)។ វា​ដាក់​នូវ​ភាគច្រើន​នៃ​មុខ​ក្នុង​ស្រមោល​ មាន​លក្ខណៈ​ដូច​រូបភាព​ឆ្លាក់​, បន្ថែម​នូវ​គុណភាព​ 3D និង​មាន​លក្ខណៈ​ស្ដើង​ សាក​សម​នឹង​មនុស្ស​ភាគច្រើន​។ ក្នុង​លក្ខណៈ​ Short lighting មុខ​បែរ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ពន្លឺ​។ អ្នក​អាច​សម្គាល់​នូវ​ផ្នែក​នៃ​មុខ​ដែល​បែរ​ចេញ​ពី​កាមេរ៉ា​មាន​នូវ​ពន្លឺ​ភាគច្រើន​លើ​វា​ ហើយ​ស្រមោល​ធ្លាក់​ទៅ​ជិត​នឹង​ចំហៀង​មុខ​។ ជា​ធម្មតា​​ Short lighting មាន​ស្រមោល​លើ​ផ្នែក​ធំ​បំផុត​នៃ​មុខ​ក្នុង​ការ​បង្ហាញ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Digital Photography School   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម