Mayweather ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ស្រី​ជនជាតិ​អង់គ្លេស​

  • 2017-09-28 07:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Abi Clarke បាន​ប្រកាស​ឲ្យ​ដឹង​ថា​ទំនាក់​ទំនង​ស្នេហា​រវាង​នាង​និង​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ។​

អតីត​ពិធីការិនី​ទូរទស្សន៍​ TOWIE របស់​អង់គ្លេស​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​សញ្ជាតិ​អាមេរិក​មួយ​រយៈ​មក​ហើយ​បន្ទាប់​ពី​រូប​ភាព​ស្និទ្ធស្នាល​របស់​ពួក​គេ​ទាំង​ពីរ​បាន​បែក​ធ្លាយ​លើ​អ៊ីនធឺណិត​។ យ៉ាង​ណា​ក៏​ដោយ​ភាគី​ខាង​ស្រី​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​បាន​បែក​គ្នា​ជាមួយ​ Floyd ហើយ។​

កីឡាករ​មិន​ធ្លាប់​​ស្គាល់​ពាក្យ​ថា​ចាញ់​បាន​ទាក់ទង​ Clarke កាល​ពី​អំឡុង​ខែ​កក្កដា​ នៅ​ពេល​ដែល​ពួក​គេ​​ជួប​គ្នា​នៅ​ Las Vegas។ Floyd​ ធ្លាប់​មាន​មិត្ត​ស្រី​ពីរ​នាក់​ក្នុង​នោះ​មិត្ត​ស្រី​ទី​មួយ​ឈ្មោះ Josie Harris មាន​កូន​ស្រី​ម្នាក់​ប្រុស​ពីរ​នាក់​ និង​មិត្ត​ស្រី​ទី​ពីរ Melissia Brim មាន​កូន​ស្រី​ម្នាក់៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត