ស្អែក​ អ្នក​​កុម្ម៉ង់​ Note 8 តាម​ក្រុមហ៊ុន នឹង​បាន​ដល់​ដៃ​ប្រើ​ហើយ​​

  • 2017-09-28 14:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ស្មាតហ្វូន Galaxy Note 8 មក​ដល់​កម្ពុជា​ជាផ្លូវ​ការ​ហើយ ខណៈ​អ្នក​បាន​កុម្ម៉ង់​ទូរសព្ទដ៏​ទំនើប​មួយ​នេះ នឹង​អាច​មក​យក​នៅ​ថ្ងៃ​សុក្រ ទី​២៩ កញ្ញា ស្អែក​នេះ​តែម្ដង។​ នេះ​បើ​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់ Samsung កម្ពុជា។​

អតិ​ថិ​ជន​នៅ​ភ្នំពេញ អាច​មក​ទទួល​យក​ Note 8 នៅ​ថ្ងៃទី​២៩ កញ្ញា ឯថ្ងៃ​ទីសៅរ៍ ទី៣០ វិញ គឺសម្រាប់​អតិ​ថិ​ជន​តាម​បណ្តា​ខេត្ត និង​ដេប៉ូ​ចែកចាយ​ទូរ​សព្ទ​ Samsung ដែល​ខ្លួន​បាន​​កក់​ទុក។

​អតិ​ថិ​ជន​ដែល​កុម្ម៉ង់​ទិ​ញ​ទុកជាមុន កុំភ្លេចសួ​ររក​អត្ថប្រយោជន៍​បន្ថែម​ដូចជា​៖​

  • ​ការ​ថែម​ជូន​កាស Samsung U-Flex មួយ​ ដោយ​ឥតគិតថ្លៃ
  • ទទួលបាន​លេខ​ពិសេស (Silver Number តម្លៃ​លេខ​១២៩ ដុល្លា​) ចំនួន​១ ដោយ​ឥតគិតថ្លៃ​ពី​គ​ម្រោង Smart ធំ​ម៉ង
  • តម្លៃ​ទូរ​ស​ព្ទ​ពេល​កុម្ម៉ង់​ទិ​ញ​ទុក​មុន គឺ ៩១៩ ដុល្លារ​៕

ដោយ៖ លីដា