ដឹងឬអត់ថា ជើងឯក E-Sports ថ្នាក់ជាតិតំបន់ទី១យកប៉ុន្មានក្រុមមកភ្នំពេញ?
- 2017-09-29 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងឬអត់ថា ជើងឯក E-Sports ថ្នាក់ជាតិតំបន់ទី១យកប៉ុន្មានក្រុមមកភ្នំពេញ?
ចន្លោះមិនឃើញ
តំបន់ទី១នៃការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ចាប់ផ្តើមថ្ងៃសៅរ៍នេះហើយដើម្បីស្វែងរកក្រុមខ្លាំងមួយចំនួនមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
តំបន់ទី១នេះមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលមានក្រុមជាច្រើនចូលរួមប្រកួត។ តាមគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាថា សម្រាប់តំបន់ទី១នេះនឹងជ្រើសរើសយកក្រុមខ្លាំងចំនួន៤ដើម្បីឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រនៅភ្នំពេញ។ សម្រាប់វិញ្ញាសា AK2 (Bomb Mode) ត្រូវជ្រើសរើសយក២ក្រុមគឺជើងឯក និងជើងឯករង ខណៈវិញ្ញាសា AK2 (Holy Region 2) ត្រូវជ្រើសរើសយក១ក្រុមដែលជាជើងឯក និងវិញ្ញាសា Dota 2 (Captain Mode) ក៏ត្រូវជ្រើសរើសយក១ក្រុមដែរ។
ក្រុមដែលទទួលបានជយលាភីតំណាងខេត្តនីមួយៗនឹងធ្វើដំណើរមកប្រកួតនៅជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាទទួលបន្ទុកលើការធ្វើដំណើរ ស្នាក់នៅ និងអាហារទាំងស្រុង។
រង្វាន់សម្រាប់ប្រចាំតំបន់មាន
វិញ្ញាសា AK2 (Bomb Mode)
លេខ១ ទទួលបាន ១០០០$
លេខ២ ទទួលបាន ៥០០$
រង្វាន់សម្រាប់ជើងឯកប្រចាំប្រទេស
វិញ្ញាសា AK2 (Bomb Mode)
ជើងឯកទទួលបាន ២០០០$
ជើងឯករងទទួលបាន ១០០០$
វិញ្ញាសា AK2 (Holy Region 2)
ជើងឯកទទួលបាន ១០០០$
ជើងឯករងទទួលបាន ៥០០$
វិញ្ញាសា Dota 2 (Captain Mode)
ជើងឯកទទួលបាន ១០០០$
ជើងឯករងទទួលបាន ៥០០$
ការប្រកួតត្រូវបានបែងចែកជា៥តំបន់
តំបន់ទី១៖ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី (ប្រកួតនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧)។
តំបន់ទី២៖ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ (ប្រកួតនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧)។
តំបន់ទី៣៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង បន្ទាយមានជ័យ (ប្រកួតនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧)។
តំបន់ទី៤៖ តាកែវ កំពត ព្រះសីហនុ កោះកុង និងកំពង់ស្ពឺ (ប្រកួតនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៧)។
តំបន់ទី៥៖ រាជធានីភ្នំពេញ កណ្ដាល ព្រៃវែង និងស្វាយរៀង (ប្រកួតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៧)។ ព្រឹត្តិការណ៍ជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគាំទ្រដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងចូលរួមឧបត្ថម្ភដោយកុំព្យូទ័រ ASUS ROG, ភេសជ្ជៈ Mountain Dew និងទូរទស្សន៍ MYTV ៕