ប្លែក​ភ្នែក ទូរសព្ទ​ថ្មី LG អាច​ប្រើ​​ដេញ​មូស​បាន​ទៀត​

  • 2017-09-29 02:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ម៉ូដែល​ថ្មី LG K7i ទើប​តែ​ប្រកាស​ដាក់​លក់​នៅ​ទីផ្សារ​ឥណ្ឌា​ជា​ផ្លូវការ ប៉ុន្តែ​បាន​នាំ​មក​ជាមួយ​នូវ​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ការ​ដេញ​សត្វ​មូស​ឲ្យ​នៅ​ឆ្ងាយ។ បច្ចេកវិទ្យា​ Mosquito Away ធ្លាប់​បាន​បំពាក់​នៅ​លើ​ទូរទស្សន៍​និង​ម៉ាស៊ីន​ត្រជាក់​របស់ LG តែ​នេះ​ជា​លើក​ដំបូង​ដែល​មាន​បំពាក់​លើ​ស្មាតហ្វូន។

ការប្រើប្រាស់ វា​មិន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​អ្វី​ឡើយ ព្រោះ​វា​ពឹងផ្អែក​លើ​រលក Ultrasonic ដែល​មាន​ភាព​ស្ងៀមស្ងាត់​និង​មិន​បញ្ចេញ​ក្លិន​អ្វី​ទាំង​អស់។

ស្ថិត​ក្នុង​តម្លៃ​ប្រហែល ១២០ ដុល្លារ ត្រកូល K ប្រភេទ​នេះ​មាន​បំពាក់​នូវ​អេក្រង់ ៥ អ៊ីញ​កម្រិត HD និង​មាន RAM ទំហំ 2GB បំពាក់ CPU Quad-Core ល្បឿន 1.4GHz ហើយ​មាន​អង្គ​ផ្ទុក 16GB។ មាន​កាមេរ៉ា​ក្រោយ 8MP ភ្ជាប់ Flash LED និង​ខាង​មុខ 5MP ហើយ​ដំណើរការ​ប្រើ​បាន​យូរ​គួរ​សម​ក្រោម​ថាមពល​ថ្ម 2,500mAh។ រត់​លើ Android 6.0 Marshmallow មាន​ប្រើប្រាស់​ស៊ីម ២ គាំទ្រ​អ៊ីនធឺណិត 4G ថែម​ទៀត​ផង។​

ប្រភព៖ AndroidHeadlines   ប្រែសម្រួល៖ កៅ រក្សា