ក្ដៅៗAguero រង​របួស​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ហូឡង់​

  • 2017-09-29 03:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero បាន​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​​នៅ​ក្នុង​ប្រទេស​ហូឡង់​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​នៅ​អាហ្សង់ទីន​បាន​ផ្សាយ​ឲ្យ​ដឹង។​

Sergio Aguero

ខ្សែ​ប្រយុទ្ធ​ Manchester City បាន​ទៅ​ទីនោះ​ដើម្បី​ទស្សនា​ការ​ប្រគំ​តន្ត្រី​ហើយ​ជួប​គ្រោះ​ថ្នាក់​ពេល​ជិះ​រថយន្ត​តាក់ស៊ី​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​គឺ Aguero បាន​ពាក់​ខ្សែ​ក្រវាត់​ត្រឹមត្រូវ​ប៉ុន្តែ​រូប​គេ​នៅ​តែ​រង​របួស​បាក់​ឆ្អឹងជំនី​បន្ទាប់​ពី​រថយន្ត​ដែល​គេ​ជិះ​ជ្រុល​ទៅ​បុក​បង្គោល​តាម​ដង​ផ្លូវ។

របួស​​អាច​ធ្វើ​ឲ្យ​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​អវត្តមាន​ប្រកួត​សំខាន់​ទល់​នឹង​ Chelsea នៅ​សប្ដាហ៍​នេះ​ ហើយ​បើ​វា​អូស​បន្លាយ​ពេល​យូរ​រូប​គេ​អាច​នឹង​ខកខាន​ជួយ​ជម្រើស​ជាតិ​ប្រកួត​ជម្រុះ​ World Cup នៅ​ខែ​ក្រោយ​ថែម​ទៀត៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម