សោកនាដកម្ម​ជាន់គ្នានៅ​ស្ថានីយ​រថ​ភ្លើងឥណ្ឌាស្លាប់ ២២ និង​របួស ៣៧នាក់

  • 2017-09-29 09:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន ២២​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត និង​ ៣៧​នាក់​ផ្សេង​ទៀត​រង​របួស បន្ទាប់​ពី​ប្រជ្រៀត​ជាន់​គ្នា​នៅ​ស្ថានីយ​រថភ្លើង Elphinstone ទីក្រុង​ម៉ុមបៃ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៩​កញ្ញា​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នា​វេលា​ម៉ោង ១០៖៥០​នាទី​ព្រឹក បន្ទាប់​ពី​​មេឃ​ភ្លៀង​ខ្លាំង​ ហើយ​បាន​រាំង​នៅ​សល់​​តំណក់​​តូច​ៗ​។ មូល​ហេតុ​នៃ​ការ​ជាន់​គ្នា គឺ​ដោយ​សារ​អ្នក​ដំណើរ​​ទាំង​នោះ​បាន​ប្រជ្រៀត​គ្នា​​ជ្រក​ភ្លៀង​​ក្រោម​ដំបូល​​ជណ្ដើរ ហើយ​ពេល​រថភ្លើង​មក​ដល់​អ្នក​ខ្លះ​​ក៏​ចង់​ចេញ ខ្លះ​មិន​ទាន់​ចង់​ចេញ​ ធ្វើ​ឲ្យ​រុញ​ច្រាន​គ្នា​នាំ​ឲ្យ​​ក្លាយ​ជា​សោក​នាដកម្ម​តែម្ដង។

ជណ្ដើរ​ស្ពាន​​នេះ​តែង​កកកុញ​ស្ទើរ​​រាល់​ថ្ងៃ ព្រោះ​វា​ជា​ច្រក​ចេញ​​របស់​អ្នក​ដំណើរ​រថភ្លើង។ ពេល​នេះ​ជន​រងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ហើយ និង​កំពុង​ត្រូវ​ការ​ឈាម​ផង​ដែរ៕

ប្រភព៖ Indian Express   ប្រែ​សម្រួល៖ ឡេង ភារុណ