អបអរ​សាទរ​! តារា​ចម្រៀង​កម្ពុជា​ទៅ​ប្រកួត​ I-Sing World នៅបរទេស​ពេលនេះ

  • 2017-09-30 02:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​អ្នក​និពន្ធ​ទំនុក​ច្រៀង ឈិត សុវណ្ណនិមិត្ត ហៅ​ តីងតុង បាន​ទៅ​ចូល​រួម​ការ​ប្រកួត​កម្មវិធី I-SingWorld របស់ប្រទេស​សិង្ហបុរី ពេល​នេះ​លោក​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់​វគ្គ​ដំបូង​ហើយ។

ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​មាន​ការ​ចូល​រួម​ពី​២០​ប្រទេស​ផ្សេង​គ្នា ដែល​ធ្វើ​ឡើង​នៅ​ប្រទេស មីយ៉ាន់ម៉ា។ ឈិត សុវណ្ណនិមិត្ត បាន​សរសេរ​ខ្លីៗ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា លោក​បាន​ធ្វើ​សម្រេច​វគ្គ​ទី​១​ហើយ រង់​ចាំ​វគ្គ Battle Round បន្ត​ទៀត ហើយ​ដៃ​គូ​ប្រកួត​ក្នុង​វគ្គ Battle Round នោះ​គឺ​ជនជាតិ អេស្ប៉ាញ។

តារា​ចម្រៀង​និង​អ្នក​និពន្ធ​ទំនុក​ច្រៀង ឈិត សុវណ្ណនិមិត្ត ហៅ​ តីងតុង ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​តាម​រយៈ​បទ​ "Puzzle Love” ដែល​ជា​ចម្រៀង​ក្នុង​សាច់​រឿង​ "ស្នេហ៍​ស្វ័យ​គុណ​៤" និង​ក្នុង​អាល់ប៊ុម "Songkites Season of Love”៕​

អត្ថបទ៖ Samedy

អត្ថបទថ្មី