Conte៖ Hazard មិនទាន់ល្អដូច Messi និង Ronaldo ទេ

  • 2017-09-30 04:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte អ្នកចាត់ការក្រុម Chelsea ថាខ្សែបម្រើ Eden Hazard នៅមិនទាន់មាន​សមត្ថភាព​ស្មើជាមួយកីឡាករ Lionel Messi និង Cristiano Ronaldo នោះទេ។

Hazard អាចលេងនិងញាក់បាល់បានល្អមែន ប៉ុន្តែលោក Conte គិតថាសមត្ថភាពនេះ​នៅ​មិន​ទាន់​​ដល់​កម្រិត​កំពូល​ឡើយ។ ដោយនេះត្រូវការពង្រឹងបន្ថែមទៀត ទើបអាចឈានដល់ចំណុចនោះបាន។ កីឡាករ​ខ្សែ​បម្រើ​រូប​នេះ បាន​ជួយក្រុមឈ្នះ Atletico Madrid ក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ UEFA Champion League ហើយជ័យជម្នះនេះក៏ជាជ័យជម្នះរបស់ក្រុមនៅអង់គ្លេសដំបូងធ្វើបានពេលលេងក្រៅដីជាមួយ AT Madrid ដែរ។

Conte បន្ថែមចំពោះទម្រង់លេងរបស់ Hazard ថាគេនឹងកាន់តែល្អថែមទៀត បើមិន​មាន​របួស​កាល​ពីរដូវ​កាល​មុន។ អ្នកចាត់ការរូបនេះតែងតែព្យាយាមបង្ហាត់កីឡាករវ័យ២៦ឆ្នាំឱ្យខ្លាំងថែមទៀត ព្រោះ​រូប​គេ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​នៅ​ពេល​ខាង​មុខ​នេះ។

ក្រុមតោខៀវ នឹងត្រូវធ្វើការធ្ងន់បន្ថែមទៀត ដោយលេងទល់ក្រុម Manchester City នៅ​វេលា​ម៉ោង១១:៣០ នាទី​យប់​នេះ។ ដោយ​ប្រកួត​នេះ ក្រុម​ទាំង​ពីរ​ពិ​តជា​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ដាច់​ខាត​ដើម្បី​យក​៣​ពិន្ទុ​បន្ថែម៕

អត្ថបទ៖ មុន្នីរម្យ