Carlo Ancelotti អាចនឹងទៅដឹកនាំក្រុមនៅចិន

  • 2017-09-30 04:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti ត្រូវបានក្លឹប Bayern Munich បណ្ដេញចេញក្រោយពីដឹកនាំក្រុមចាញ់ psg ក្នុងលទ្ធផល ៣-០ ពានរង្វាន់ UEFA Champions League។

ក្រោយពីត្រូវគេបណ្ដេញចេញនេះដែរ អ្នកចាត់ការល្បីឈ្មោះម្នាក់នេះ មានក្លឹបនៅអង់គ្លេស អ៊ីតាលីនិងចិន កំពុងតែទាក់ទងដើម្បីទៅដឹកនាំក្រុមរបស់ពួកគេ។ យ៉ាងណាមិញ ក្លឹបនៅចិនហាក់មានជំនឿចិត្តជាងគេ ព្រោះថាពួកគេបានស្នើដល់ Carlo ច្រើនលើកមកហើយដែរ ថែមទាំងផ្ដល់តម្លៃពលកម្មច្រើនថែមទៀតផង។

ដោយឡែកចំពោះក្លឹបដែលចង់បាននោះ គឺមិនត្រូវបានបញ្ចេញឈ្មោះនោះទេ ដោយពួកគេកំពុងទាក់ទងសិន ហើយបើមានផលល្អនោះនឹងបញ្ជាក់ឱ្យបានច្បស់តែម្ដង៕

ចុចអាន៖បែក​ធ្លាយ​កីឡាករ​៥​នាក់​ដែល​សុំ​ក្លឹប​បណ្ដេញ​លោក Ancelotti ចេញ​​

អត្ថបទ៖ មុន្នីរម្យ