កម្មវិធី​ទាំង​បី​ អាច​ថត​រូប​គ្រប់​កាលៈទេសៈ​លើ ស្មាតហ្វូន

  • 2017-09-30 04:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. កម្មវិធី​ YouCam Perfect

កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ឥត​គិត​ថ្លៃ​ ដែល​ដំណើរការ​ដូច​នឹង​កម្មវិធី​កាមេរ៉ា​ដែរ​ ជាមួយ​នឹង​ Settings ដែល​ជួយ​អ្នក​ថត​រូបភាព​បាន​កាន់​តែ​ល្អ​។ ដើម្បី​បើក​នូវ​កាមេរ៉ា​ Setting អ្នក​អាច​ចុច​លើ​ icons ដើម្បី​ Shuffle តាម​រយៈ​ជម្រើស​ផ្សេង​គ្នា​។ អ្នក​អាច​ជ្រើសរើស​នូវ​ Exposure និង​ Focus បាន​ត្រឹមត្រូវ​ ដែល​ជួយ​អ្នក​ដើម្បី​បង្កើត​នូវ​រូបភាព​ដ៏​ល្អ​ ដោយ​មិន​ប្រើប្រាស់​ជ្រុល​ជាមួយ​នឹង​ Filter។

២. កម្មវិធី​ VSCO

VSCO អាច​ឲ្យ​អ្នក​ប្រើប្រាស់​ ប្រើ​នូវ​ Filter ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ ហើយ​ជម្រើស​ Edit ដើម្បី​កែប្រែ​រូបភាព​ដែល​មើល​ទៅ​ធុញ​ទ្រាន់​ទៅ​ជា​ស្នាដៃ​ថ្មី​មួយ​ប្លែក​។ លើស​ពី​នេះ​ ដូច​ទៅ​នឹង​ Instagram អ្នក​អាច​បង្កើត​នូវ​​ Profile លើ​ VSCO Cam និង​ Follow អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​។

៣. កម្មវិធី​ Enlight

កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ឥត​គិត​ថ្លៃ​ដែល​មាន​ជម្រើស​ដ៏​ច្នៃ​ប្រឌិត​សម្រាប់​ Edit ដែល​អាច​ផ្លាស់ប្ដូរ​នូវ​ផ្ទៃ​ខាងក្រោយ​ និង​ពណ៌​នៃ​រូបភាព​ណា​មួយ​។ អ្នក​អាច​រំកិល​ Object ទៅ​កៀក​ ឬ​ឆ្ងាយ​ពី​គ្នា​បាន​ដោយ​មិន​កែប្រែ​នូវ​រូបភាព​ទាំងស្រុង​។ អ្នក​ក៏​អាច​ដាក់​រូបភាព​ខ្លួន​អ្នក​នៅ​ក្នុង​ទីតាំង​ផ្សេង​គ្នា​ផង​ដែរ​៕

ប្រភព៖ The List TV   ប្រែសម្រួល ៖ ប៊ុន ធឿន