មក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ជើង​ឯក​ E-Sports ​ថ្នាក់​ជាតិ​តំបន់​ទី​១​

  • 2017-09-30 05:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ទី​១​នៃ​ការ​ប្រកួត​​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​​ចាប់​ផ្តើម​ថ្ងៃ​សៅរ៍​នេះ​ហើយ​​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​មួយ​ចំនួន​មក​ប្រកួត​ជុំ​​ផ្ដាច់​ព្រ័ត្រ​​នៅ​រាជធានី​ភ្នំពេញ។ ការ​ប្រកួត មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ Facebook របស់​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា E-Sports Federation Cambodia នៅ​វេលា​ម៉ោង ១​រសៀល​នេះ។

តំបន់​ទី​១​​នេះ​​មាន​ខេត្ត​​កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​​​ដែល​មាន​ក្រុម​ជា​ច្រើន​ចូល​រួម​ប្រកួត។ តាម​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ថា សម្រាប់​តំបន់​ទី​១​នេះ​នឹង​ជ្រើស​រើស​យក​ក្រុម​ខ្លាំង​ចំនួន​៤​ដើម្បី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ។ សម្រាប់​​វិញ្ញាសា​ AK2 (Bomb Mode)​ ត្រូវ​ជ្រើស​រើស​យក​២​ក្រុម​គឺ​ជើង​ឯក​ និង​ជើង​ឯក​រង​ ខណៈ​វិញ្ញាសា​ AK2 (Holy Region 2) ត្រូវ​ជ្រើស​រើស​យក​១​ក្រុម​ដែល​ជា​ជើង​ឯក​ និង​វិញ្ញាសា Dota 2 (Captain Mode) ក៏​ត្រូវ​ជ្រើស​រើស​យក​១​ក្រុម​ដែរ។

ក្រុម​​ដែល​ទទួល​បាន​ជយលាភី​​តំណាង​ខេត្ត​នីមួយ​ៗ​នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បន្ទុក​លើ​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ​ និង​អាហារ​ទាំង​ស្រុង។

រង្វាន់​សម្រាប់​​ប្រចាំ​តំបន់​មាន

វិញ្ញាសា AK2 (Bomb Mode)

  • លេខ​១ ទទួល​បាន​ ១០០០$

  • លេខ​២ ទទួល​បាន​    ៥០០$

វិញ្ញាសា​ AK2 (Holy Region 2)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

វិញ្ញាសា Dota 2 (Captain Mode)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

រង្វាន់​សម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស

វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​  ២០០០$

  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯក​ទទួល​បាន​ ១០០០$

  • ជើង​ឯក​រង​ទទួល​បាន ៥០០$

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯក​ទទួល​បាន​ ១០០០$

  • ជើង​ឯក​រង​ទទួល​បាន ៥០០$

ការ​ប្រកួត​​ត្រូវ​បាន​​បែង​ចែក​ជា​៥​តំបន់

  • តំបន់​ទី​១​៖ កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​២៖​​ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ០៧ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៣៖​ កំពង់​ឆ្នាំង ពោធិ៍សាត់​ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៤​៖​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២១ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៥៖ ​រាជធានី​ភ្នំពេញ​ កណ្ដាល ព្រៃ​វែង​ និង​ស្វាយ​រៀង​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២៨ ខែ​តុលា ឆ្នាំ​២០១៧)។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម