ការស្រាវជ្រាវ​៖ មនុស្ស​បើ​ចង់បាន​ខួរក្បាល​ល្អ​ ទាល់តែ​រួមភេទ​ឲ្យបាន​ច្រើន

  • 2017-09-30 06:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ចាស់​ដែល​រួមភេទ​ជា​ទៀងទាត់​ឃើញថា​ពួកគេ​មាន​ថាមពល​ខួរក្បាល​ល្អ​ជាង​ធម្មតា​។ អ្នកចូលរួម​ការសិក្សា​នេះ ដែល​បាន​រួមភេទ​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ឃើញថា មាន​ពិន្ទុ​ខ្ពស់​លើ​ការប្រើ​ពាក្យ​សម្តី និង​ចេះដឹង​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​រួមភេទ​សោះ​។

​ការ​ធ្វើតេស្ត​ទៅ​លើ​សមត្ថភាព​ខួរក្បាល​នេះ​គឺ​ធ្វើ​ទៅ​តាម​លក្ខណៈ Addenbrookes Cognitive Examination III (ACE-III) ដែល​ជា​តេស្ត​បែប​ស្តង់ដារ​មួយ​ប្រភេទ​សម្រាប់​វាស់​កម្រិត និង​មុខងារ​របស់​ខួរក្បាល​។

(រូបតំណាង)

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្ស​វ័យ​ពី ៥០ ទៅ​៨៣​ឆ្នាំ​ចំនួន ៧៣​នាក់ ហើយ​ក៏​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ Coventry និង Oxford ដែរ​។ ពួកគេ​និយាយថា លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុរស និង​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ទំនាក់ទំនង​ខាង​ផ្លូវភេទ​ជា​ទៀងទាត់​គឺ​មាន​មុខងារ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នក​ដែល​មិន​មាន​ទំនាក់ទំនង​ផ្លុវភេទ ឬ​មិន​ញឹកញាប់​។ ប៉ុន្តែ​រឿង​នេះ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។ ​ តាម​ការសិក្សា​មុនៗ​បានបង្ហាញ​ថា មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ជីវិត​រស់នៅ​ក្នុងស​ង្គ​ម​យ៉ាង​សកម្ម និង​មាន​ភាព​សកម្ម​ខាង​ផ្លូវកាយ​ជាប់​ទំនងជា​មាន​មុខងា​រ​ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នកដទៃ​។ ​ ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ អ្នកស្រាវជ្រាវ​បាន​បាន់​ស្មានថា វា​អាច​បណ្តាលមកពី​ការបញ្ចេញ​សារធាតុ Dopamine ដែល​ជា​សារធាតុ​គីមី​ចម្លង​សរសៃប្រសាទ​សម្រាប់​ផ្តល់​ព័ត៌មាន​ដល់​ខួរក្បាល​ក្នុងពេល​មាន​សកម្មភាព​រួម​ភេទ​។ ​ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មិន​អាច​ទាញ​សេចក្តីសន្និដ្ឋាន​មួយ​ពី​ការសិក្សា​នេះ​បាន​ថា តើ​ការ​រួមភេទ​ជួយ​រក្សា​មុខងារ​ខួរក្បាល​កាន់តែ​ល្អ ឬ​អ្នក​ដែល​មាន​ខួរក្បាល​ល្អ​ត្រូវ​តែ​បន្ត​រួម​ភេទ​ជា​ទៀងទាត់​ឬ​អត់​នោះទេ​។ ប៉ុន្តែ​បើសិនជា​អ្នក​ជា​មនុស្ស​ចាស់​មែន ហើយ​មិន​ចង់​មាន​សកម្មភាព​ខាង​ផ្លូវភេទ លទ្ធផល​នៃ​ការសិក្សា​នេះ​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​មាន​ការព្រួយបារម្ភ​នោះដែរ​៕

ប្រភព ៖ Health

អត្ថបទពេញនិយម