មនុស្ស​ប្រមាណ ២៥ម៉ឺន​នាក់ រំពឹង​ថា​នឹង​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​មហាក្សត្រ​ថៃ

  • 2017-09-30 07:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​របប​យោធា​​ថៃ បាន​និយាយ​កល​ពី​ថ្ងៃ​សុក្រ​ថា មនុស្ស​ប្រមាណ ២៥​ម៉ឺន​នាក់ អាច​នឹង​ប្រមូល​ផ្ដុំ​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​អតីត​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា​ខាង​មុខ។

ពេល​នេះ ក្រុម​វិចិត្រករ​នៅ​ព្រះបរមរាជវាំង កំពុង​មមាញឹក​រៀប​ចំ​តុប​តែង​រចនា នៅ​ទីតាំង​ប្រារព្ធ​ពិធី ដើម្បី​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​ព្រះ​កិត្តិនាម​របស់​ព្រះ​មហាក្សត្រ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​ជូន​ដំណើរ​​មហាក្សត្រ​ថៃ នឹង​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៥ ដល់ ២៩​ខែ​តុលា​ខាង​មុខ ដោយ​មាន​ពិធី​បែប​សាសនា​ព្រះ​ពុទ្ធ​ជា​ច្រើន ខណៈ​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា។

មេបញ្ជាការ​រង​របប​យោធា​ថៃ លោក Prawit Wongsuwon បាន​និយាយ​ថា៖ "យើង​រំពឹង​មាន​មនុស្ស​​ប្រហែល ២៥ម៉ឺន​នាក់​ចូល​រួម​ពិធី​នេះ"។ លោក Prawit បាន​បន្ថែម​ទៀ​ថា អាជ្ញាធរ​នឹង​រៀប​ចំ​កន្លែង​តំណាង​ពិធី​បុណ្យ​ជា​ច្រើន​ទៀត នៅ​ក្រុង​បាងកក ដើម្បី​ជួយ​សម្រួល​អ្នក​ដែល​មិន​អាច​មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​ផ្ទាល់ និង​ដើម្បី​កាត់​បន្ថយ​ការ​កក​កុញ​នៅ​បរិវេណ​ព្រះបរមរាជវាំង​ផង​ដែរ។ លើស​ពី​នេះ កង​កម្លាំង ៧ម៉ឺន​នាក់ នឹង​ដាក់​ពង្រាយ​ការពារ​សន្តិសុខ។

អតីត​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី ១៣ តុលា ឆ្នាំ ២០១៦ ក្នុង​ព្រះ​ជន្ម ៨៨​វស្សា ដោយ​រោគាពាធ។ ចាប់​តាំង​ពី​សោយ​ទិវង្គត​ជិត​មួយ​ឆ្នាំ​នេះ មាន​ប្រជាជន​ថៃ​ប្រមាណ ១១​លាន​នាក់ ពី​គ្រប់​ខេត្ត គ្រប់​តំបន់ បាន​មក​គោរព​សព​ព្រះមហាក្សត្រ​ដល់​បាងកក៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី