Facebook ជិត​មាន​មុខងារ​ស្កេន​មុខ អាខោន​ណា​​ជាប់​ Lock លែង​ពិបាក​ហើយ

  • 2017-09-30 07:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អាខោន​ជាប់​ Lock នឹង​លែង​ជា​រឿង​ពិបាក​ទៀត​ហើយ ព្រោះ​ Facebook កំពុង​សិក្សា​លើ​ដំណោះស្រាយ​ថ្មី​ ដែល​ជា​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដើម្បី​ដោះ​ Lock អាខោន។

អ្នក​នាំ​ពាក្យ​ Facebook ​បាន​​លើក​ឡើង​ថា ៖ "យើង​កំពុង​សាក​ល្បង​មុខងារ​ថ្មី​​​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ Verify ថា​ខ្លួន​ជា​ម្ចាស់​អាខោន​ណា​មួយ ​ក្នុង​ដំណើរ​ការ​ Recover អាខោន ដោយ​បាន​លឿន​ជា​ទី​បំផុត។ មុខងារ​នេះ​នឹង​មាន​តែ​នៅ​លើ​ឧបករណ៍​ដែល​អ្នក​ធ្លាប់​ Log In ពី​មុន​មក​តែ​ប៉ុណ្ណោះ។ វា​ជា​ដំណោះស្រាយ​មួយ​ទៀត​បន្ទាប់​ពី​​ ​វិធី​សាស្ត្រ​បញ្ជាក់​តាម​រយៈ​ការ​ផ្ញើ​សារ​លេខ​កូដ​​”។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ Facebook ខិតខំ​រិះ​រក​វិធី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​បើក​គណនី​ដែល​ជាប់​ Lock បាន​ដោយ​ងាយ​ស្រួល​ និង​រហ័ស​​បំផុត។ វិធីសាស្ត្រ​កន្លង​មក​មាន​ដូច​ជា​ ឲ្យ​អ្នក​ប្រើ​ប្រាស់​ចំណាំ​រូបថត​មិត្តភ័ក្ដិ​របស់​ពួក​គេ ឬ តាម​រយៈ​ការ​កំណត់​ Trusted Contact ជា​ដើម។ យ៉ាងណាក្ដី​ Facebook មិន​បាន​បញ្ជាក់​ថា​មុខងារ​ស្កេន​មុខ​នឹង​អាច​ដំណើរ​ការ​បាន​នៅ​ពេល​ណា​នោះ​ទេ៕

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង