​អត្ថន័យ​ពិធីបុណ្យ​សែន​ព្រះខែ​របស់​ចិន ដែល​ឈាន​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

  • 2017-09-30 09:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ​សែន​ព្រះ​ខែ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤ តុលា ខាង​មុខ។ ពិធីបុណ្យ​សែន​ព្រះ​ខែ​ចិន (Mid-Autumn Festival) ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រារព្ធ​នៅ​ថ្ងៃ​ពេញបូណ៌មី នៃ​ខែ​ទី​៨ នៃ​ប្រតិទិន​ចិន ហើយ​វា​ជា​ពិធីបុណ្យ​ធំ​ទី​២ បន្ទាប់​ពី​ចូលឆ្នាំ​ចិន។ ពិធីបុណ្យ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ ទៅ​នឹង​ ពិធី​បុណ្យ​ អុំទូក អកអំបុក និង សំពះ​ព្រះខែ​របស់​ខ្មែរ​។

១ គោល​បំណង​ពិធីបុណ្យ

បុណ្យ​សែន​ព្រះ​ខែ ធ្វើ​ឡើង​ដើម្បី​រលឹក​​អបអរ​ដល់​ការ​​បញ្ចប់​រដូវ​ប្រមូល​ផល ដូច​គ្នា​ទៅ​នឹង​បុណ្យ​អុំទូក​ដែរ។

២ កំណើត​នៃ​ពិធីបុណ្យ

បុណ្យ​សែន​ព្រះ​ខែ​ ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ដំបូង​ក្នុង​រជ្ជកាល​រាជវង្ស​សុង (៩៦០-១១២៧) ចន្លោះ​ពី​សតវត្ស​ទី​១០ ដល់ ១២ នៃ​គ្រិស្តសករាជ ដែល​បាន​​បាន​កើតឡើង​ប្រហាក់ប្រហែល​គ្នា​នឹង​បុណ្យ​អុំទូក​ខ្មែរ ​មាន​កំណើត​ដំបូង​ក្នុង​រាជ​ព្រះ​បាទ​ ជ័យវរ្ម័ន​ទី​៧ (ចន្លោះ​ចុង​សតវត្ស​ទី​១២ ដល់​ដើម​ សតវត្ស​ទី១៣ នៃ គ្រិស្តសករាជ)។

៣ សំពះ​ព្រះ​ខែ

ទាំង​បុណ្យ​សែន​ព្រះ​ខែ និង បុណ្យ​អុំទូក សុទ្ធ​តែ​ផ្សារ​ភ្ជាប់​ជំនឿ​ទៅ​នឹង​ព្រះ​ចន្ទ​ដូច​គ្នា។ ជំនឿ​របស់​ចិន ព្រះ​ចន្ទ​មូល​ មាន​ន័យ​ថា "ការ​រួបរួម​គ្នា"។ ហេតុ​ដូច្នេះ ពិធី​បុណ្យ​សំពះ​ព្រះខែ នា​យប់​ពេញ​​វង្ស នា​សរទរដូវ (រដូវ​រំហើយ) ជា​ពេល​វេលា​ដែល​គេ​ជឿ​ថា​ព្រះចន្ទ​ភ្លឺ​ថ្លា និង ច្បាស់​ជាង​គេ​ក្នុង​​មួយ​ឆ្នាំ។

៤ ធ្វើ​នៅ​សរទរដូវ

មិន​ថា បុណ្យ​សែន​ព្រះ​ខែ ដែល​ច្រើន​ប្រារព្ធ​នៅ​ខែ​តុលា ខណៈ​បុណ្យ​អុំទូក ភាគ​ច្រើន​ធ្វើ​នៅ​ខែ​វិច្ឆិកា អាស្រ័យ​ប្រតិទិន​ចន្ទ​គតិ​របស់​ខ្មែរ ប៉ុន្តែ​ពិធី​បុណ្យ​ទាំង​២​នេះ ធ្វើ​ឡើង​នៅ​សរទរដូវ​ដូច​គ្នា។

​​​​​​៥ ជា​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ

ចិន​បាន​អនុញ្ញាត ឲ្យ​ប្រជាជន​របស់​ខ្លួន​ឈប់​សម្រាក​រយៈ​ពេល​៣​ថ្ងៃ​ សម្រាប់​ពិធីបុណ្យ​សែន​ព្រះ​ខែ​នេះ ដូច​គ្នា​នឹង​កម្ពុជា ដែល​បាន​ឈប់​សម្រាក​រយៈ​ពេល​៣​ថ្ងៃ​ នា​ពិធីបុណ្យ​អុំ​ទូក​ អកអំបុក សំពះ​ព្រះខែ៕

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សុខ លាងហ៊ត