មូល​ហេតុ​ធ្វើ​ឲ្យ​ Crystal Palace រក​មិន​បាន​សូម្បី​១​គ្រាប់​សម្រាប់​៧​ប្រកួត​ជាប់​ៗ​គ្នា

  • 2017-10-01 03:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Roy Hodgson បាន​និយាយ​ថា Crystal Palace គឺជា "អ្នក​ប្រដាល់​ដែល​លោក​គ្មាន​លទ្ធភាព​អាច​គ្រប់គ្រង​បាន" បន្ទាប់​ពី​ក្រុម​ឥន្ទ្រី​ចាញ់ ​៧ ​ប្រកួត​ជាប់​ៗ​គ្នា និង​ស៊ុត​មិន​បាន​សូម្បី​ ១ គ្រាប់ ហើយ​ ២​ ប្រកួត​ចុង​ក្រោយ​របូត​ ៩​ គ្រាប់​ គឺ​ត្រូវ​ Man City លត់​ ៥​ គ្រាប់ និង Man Utd ថែម​ ៤ ​គ្រាប់​ទៀត​កាល​ពី​យប់​មិញ។

"យើង​ទទួល​ការ​វាយ​សំពង​ដួល​លើ​តាបពី ហើយ​​ព្យាយាម​ងើប​ក្រោក​ឡើង​វិញ"។ សម្តី​លោក Hodgson។

លោក​ថា Crystal Place ត្រូវ​ការ​ថ្នាំ​ដើម្បី​ព្យាបាល។

​អតីត​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស វ័យ​៧០​ឆ្នាំ លោក​ Hodgson ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក Crystal Palace កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ បន្ទាប់​ពី​លោក Frank de Boer ត្រូវ​បាន​ក្លឹប​​បណ្ដេញ​ចេញ។

Crystal Palace មិន​មាន​វត្ត​មាន​ខ្សែ​ប្រយុទ្ធ​ថ្លៃ​បំផុត​របស់​ក្លឹប Christian Benteke ដែល​ផ្ទេរ​មក​ពី​ Liverpool​ ក្នុង​កំណត់​ត្រា​ ២៧​លាន​ផោន ដោយសារ​របួស​ជង្គង់ដែល​​ត្រូវ​សម្រាក​រយៈពេល​៦​សប្ដាហ៍ ​ហើយ​ត្រូវ​ជំនួស​ដោយ​ខ្សែ​បម្រើ​ស្លាប​ឆ្វេង Bakary Sako ដែល​ឡើង​ទៅ​លេង​ជា​ខ្សែ​ប្រយុទ្ធ​វិញ។ Role​ នេះ មិន​ធ្លាប់​លេង​សោះ​ក្នុង​​ អាជីព​បាល់​ទាត់​របស់​គេ។ BBC Sports បាន​រាយការណ៍។

ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​របស់​ក្លឹប​ឥន្រ្ទី​ Freddie Ladapo មក​លេង​ក្នុង​ក្របខ័ណ្ឌ​ Premier League ជា​លើក​ដំបូង​។ ហេតុ​ដូច្នេះ​ លោក​ Hodgson គ្មាន​ជម្រើស​អ្វី​ច្រើន​ក្រៅ​តែ​ពី​​រៀប​ចំ​ប្រព័ន្ធ​ ដ៏​ទន់​ខ្សោយ​ដូច​ដែល​ក្លឹប​មាន​សព្វ​ថ្ងៃ​ ឬ ត្រូវ​​ជ្រើស​យក​ប្រព័ន្ធ ៤-៦-០។ ប្រភព​ខាង​លើ​បន្ត។

ប្រភព៖ BBC   ប្រែសម្រួល៖ លាងហ៊ត

អត្ថបទពេញនិយម