ផន​ ប៊ុនម៉ៅ​ ប្រវត្តិ​ប្រកួត​មិន​ធម្មតា​ធ្លាប់​វ៉ៃ​ រឿង​ សុភ័ណ្ឌ​ និង​ ផល​ សោភ័ណ្ឌ​ សន្លប់​ដូច​គ្នា

  • 2017-10-02 03:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ផន​ ប៊ុនម៉ៅ​ ថា​កាល​ពី​មុន​ធ្លាប់​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ជួរ​មុន​របស់​កម្ពុជា​បច្ចុប្បន្ន​២រូប​ រួម​មាន​ រឿង​ សុភ័ណ្ឌ​ និង​ ផល​ សោភ័ណ្ឌ​ តែ​​ប្រកួត​ក្នុង​ទម្ងន់​ ៣៦គីឡូក្រាមនោះ​ទេ។​

កីឡាករ​ ផន​ ប៊ុនម៉ៅ​ ក្រហម

កីឡាករ​ ផន​ ប៊ុនម៉ៅ​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ចំនួន​ប្រកួត​វិញ​នោះ​រាប់​ស្ទើរ​ភ្លេច​ទៅ​ហើយ​ ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ច្រើន​នាក់​ផង​ដែរ​ ដែល​បាន​ជួប​ប្រកួត​នា​ពេល​កន្លង​មក។​ រូប​គេ​ធ្លាប់​ផ្ដួល​កីឡាករ​ រឿង​ សុភ័ណ្ឌ​ ឲ្យ​សន្លប់​២ដង​នៅ​ក្នុង​ទឹក​ទី២​ដូច​គ្នា ​ការ​ប្រកួត​នោះ​គឺ​ប្រភេទ​ទម្ងន់​ស្រាល​៣៦​គីឡូក្រាម។​ ចំណែក​ការ​ប៉ះ​ ផល​ សោភ័ណ្ឌ​ ៣លើក​សន្លប់​ក្រោម​ថ្វី​ដៃ​របស់​ខ្លួន​ទាំង​ ៣លើក​ ដែល​កាល​នោះ​ប្រកួត​ក្នុង​ទម្ងន់​ ៣៦​, ៥១​ និង​៥៤​គីឡូក្រាម។​

កីឡាករ​ ផន​ ប៊ុនម៉ៅ​

អតីត​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ កាល​ដែល​វ៉ៃ​នៅ​ជំនាន់​នោះ ​គឺ​ចាញ់​តែ​កីឡាករ​ ឃីម​ ឌីម៉ា​ ម្នាក់​គត់​នៅ​សង្វៀន​ CTN​ តាម​ចាំ​ពេល​នោះ​គឺ​ចាញ់​ដោយ​សន្លប់​ទៀត​ផង​។ ឃីម​ ឌីម៉ា​ ជា​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​ ឯ​ខ្លួន​(ប៊ុនម៉ៅ)​វិញ​ គឺ​ជើង​ខ្លាំង​ប្រចាំ​ភ្នំពេញ។​ ប៊ុនម៉ៅ​ បន្ត​ថា​ ជ័យជម្នះ​ទាំង​នោះ​គឺ​ជា​អតីត​កាល​នោះ​ទេ​ តែ​បច្ចុប្បន្ន​នេះ​អ្នក​ប្រដាល់​ទាំង​នោះ​ក្លាយ​ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អស់ហើយ។​ ប៊ុនម៉ៅ​ ប្រាប់​ទៀត​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​នោះ​ គឺ​ដោយ​សារ​មិន​បាន​ប្រកួត​ជាប់​ ដូច​កីឡាករ​ដទៃ​ទៀត​ ដែល​ពួកគេ​បន្ត​ហ្វឹកហាត់​និង​ឡើង​សង្វៀន​ជាប់​រហូត។​

កីឡាករ​ ផន​ ប៊ុនម៉ៅ​

ផន​ ប៊ុនម៉ៅ​ មក​ពី​ក្លឹប​បូរីរាជសីហ៍មានរិទ្ធ​ រូប​គេ​ទើប​តែ​ឡើង​ទៅ​វគ្គ​ទី២​ មាន​១៦​នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ TV5 Knock Out Series​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​មិត្ត​រួម​ជាតិ​ រ៉ា​ សារ៉ែម​ កាល​ពី​ថ្ងៃ​សៅរ៍ ទី៣០ ​កញ្ញា​ ២០១៧​ កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី