ស្ទើរ​មិន​ជឿ​នឹង​ភ្នែក! សៀវឡុងនីឆ្នាំ ១៩៨៤ មាន​វ័យ​៧០​ប្លាយ​ហើយ​ តែសម្រស់វិញកប់!

  • 2017-10-02 04:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​ឃើញ​ភ្លាមៗ​ ម្នាក់ៗ​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ ហើយ​ស្មាន​មិន​ដល់​ថា​ លោក​យាយ​ម្នាក់​ដែល​មាន​អាយុ​ជាង ៧០​ទៅ​ហើយ​ តែ​បែរ​ជា​នៅ​មាន​សម្រស់​ស្រស់​ស្អាត​វ័យ​ក្មេង​ ដូច​នារី​ក្រមុំ​សោះ។

លោក​ស្រី​ Pan Yin Tze

បើ​និយាយ​ពី​បច្ចេកវិទ្យា​កាល​ពី​សម័យ​មុន​ ដូច​ជា​មិន​ទាន់​ខ្លាំង​ក្លា​ដូច​សព្វថ្ងៃ​នេះ​ទេ​ តែ​ចំពោះ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​តារា​ស្រី​ម្នាក់​ជនជាតិ​ចិន​នេះ​វិញ​ បាន​ធ្វើ​ឲ្យ​មហាជន​យល់​ច្បាស់​ថា​ ភាព​ស្រស់​ស្អាត​មិន​មែន​ពឹង​ផ្អែក​លើ​ការ​វះកាត់​ និង​បច្ចេកវិទ្យា​ទំនើប​ទាំង​ស្រុង​នោះ​ទេ។

រូប​បច្ចុប្បន្ន

លោក​ស្រី​ Pan Yin Tze ដែល​ជា​តួ​ឯ​ក​ស្រី​ក្នុង​រឿង​ "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព" ឆ្នាំ​ ១៩៨៤​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រាជិនី​កំពូល​សម្រស់​ និង​ល្បី​ថា​ជា​ស្រី​ស្អាត​មិន​ចេះចាស់​ម្នាក់​របស់​ប្រទេស​ចិន។ លោក​ស្រី​កើត​នៅ​ថ្ងៃ​ទី​ ០៥​ ខែ​មិថុនា​ ឆ្នាំ​ ១៩៤៥ នៅ​ខេត្ត​ Jiangsu ប្រទេស​ចិន។

រូបកាលពី​ទសវត្ស​រ៍ទី​ ៦០

លោក​ស្រី​ Pan មាន​វត្តមាន​ជា​លើក​ដំបូង​ តាម​រយៈ​ភាពយន្ត​ដែល​មាន​ចំណងជើង​ថា​ "Butterfly Lovers” ក្នុង​ឆ្នាំ​ ១៩៦៣។ ប្រជាប្រិយភាព​របស់​តារា​ជើង​ចាស់​រូប​នេះ​កាន់​តែ​ឡើង​ខ្ពស់​ជា​លំដាប់​ នៅ​ពេល​ដែល​លោក​ស្រី​ដើរ​តួ​ជា​ «សៀវឡុងនី» ក្នុង​រឿង​ភាគ​បុរាណ​ "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព”។

តួ​ឯ​ក​ប្រុសស្រី​ក្នុង​រឿង​ "យុទ្ធសិល្ប៍​ឥន្ទ្រី​ទេព" ឆ្នាំ​ ១៩៨៤​

មក​ទល់​ពេល​នេះ​ លោកយាយ​ស្អាត​រូប​នេះ​មាន​វ័យ​ ៧២​ឆ្នាំ​ហើយ​ តែ​រូប​រាង​នៅ​តែ​ស្រស់ស្អាត សាច់​ស​រលោង​ហ្មត់ខៃ​ ហើយ​មហាជន​ភាគ​ច្រើន​គិត​ថា​ លោកស្រី​ប្រហែល​ជា​មាន​អាយុ​ ២០​ជាង​ប៉ុណ្ណោះ៕

តារាសម្ដែង​ Fan Bingbing និង​ លោកស្រី​ Pan

ចុចអាន៖

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម