របួស​សរសៃពួរ​កំពុង​ក្លាយ​ជា​មេរោគ​ញាំញី​​កីឡាករ​ថ្លៃ​ៗ

  • 2017-10-02 04:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សង្កេត​ឃើញ មួយ​រយៈ​ចុងក្រោយ​នេះ​​​ក្លឹប​​ធំ​ៗ​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​របួស​កីឡាករ ជា​ពិសេស​​​សរសៃពួរ​​ជើង​តែ​ម្ដង។ ក្លឹប​ទាំង​នោះ​កំពុង​ក្រពុល​មុខ​ដោយ​សារ​របួស​នេះ​ កើត​ឡើង​លើ​តែ​កីឡា​សំខាន់​​ៗ ដែល​ក្លឹប​នាំ​ចូល​។ ខាង​ក្រោម​នឹង​បង្ហាញ​កីឡា​ថ្លៃ​ៗ​​ទើប​មាន​បញ្ហា​សរសៃពួរ៖

១.​Dembélé 

ក្នុង​ជំនួប​ជាមួយ Gatefe  កាល​ពី​ពាក់​កណ្ដាល​ខែ កញ្ញា Ousmane Dembele កីឡាករ​ថ្លៃ​ជាង​គេ​ទី​ពីរ ៩៧​លាន​ផោន​ ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី​២៥ ដោយ​សារ​មាន​របួស​សរសៃ​ពួរ។ ក្រោយ​ការ​ស្កេន​ពី​គ្រូ​ពេទ្យ​លទ្ធផល​បង្ហាញ​ថា Dembele ត្រូវ​សម្រាក​៤​ខែ​ ឬ​យ៉ាង​ហោច​ណាស់​ក៏​៣​ខែ​កន្លះ​។

២. Pogba 

តាម​ការ​បញ្ជាក់​ចុងក្រោយ​ពី​លោក Jose Mourinho ថា Paul Pogba ត្រូវ​សម្រាក​រយៈពេល​យូរ មិន​អាច​កំណត់​បាន ក្រោយ​រង​បួស​សរសៃពួរ។ កីឡាករ​ថ្លៃ​ជាង​គេ​ទី​៣​រូប​នេះ បាន​រង​របួស​ ពេល​ Man Utd លេង​ទល់​នឹង Basel នៅ​ Champions League។

៣. Morata 

ក្រោយ​ទិញ​ពី​ Real Madrid ក្នុង​តម្លៃ​៧០​លាន​ផោន បង្ហាញ​ខ្លួន​ទើប​តែ​៧​ប្រកួត​នៅ Premier League ពេល​នេះ Alvaro Morata បាន​ជួប​បញ្ហា​សរសៃពួរ។ ក្នុង​ការប្រកួត​រវាង Chelsea និង Man City កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​អេស្ប៉ាញ​សុំ​​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​មួយ ព្រោះ​មើល​ឃើញ​ខ្លួន​ឯង​មិន​សូវ​ស្រួល។ តាម​ការ​ឲ្យ​ដឹងMorata ត្រូវ​សម្រាក​រយៈពេល​ខ្លី ពោល​២​សប្ដាហ៍​ ហើយ ពេល​ជួប Crystal Palace អាច​នឹង​ត្រលប់​មក​វិញ។

៤. Iniesta 

ក្នុង​ការ​ប្រកួត​ដែល​គ្មាន​មនុស្ស​ចូល​មើល​យប់មិញ រវាង Barcelona និង  Las Palmas ខ្សែ​បម្រើ​ជើង​ចាស់ Andres Iniesta ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​នៅ​នាទី​៨៣ ព្រោះ​​មាន​បញ្ហា​សរសៃពួរ៕

ចុចអាន៖

​​

អត្ថបទ៖ ហេង សុធារិទ្ធិ