ចំណាប់អារម្មណ៍ អ្នក​គាំទ្រ​កម្ពុជា​ទៅ​មើល Man Utd ហើយ​ជួប Sir Alex ​ផ្ទាល់

  • 2017-10-02 07:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ល្អ​កម្រ​រក​បាន ​លោក កែវ ដារ៉ា ​អ្នក​ស្រលាញ់​ក្លឹប​បាល់ទាត់ Manchester United ​តាំង​ពី​យូរ​មក​ហើយ​នោះ ​បាន​ឆ្លៀត​ឱកាស​ទៅ​ទស្សនា​ក្រុម​សំណព្វ​ចិត្ត​ផ្ទាល់ ​ហើយ​ក៏​បាន​ជួប​ថត​រូប​ជាមួយ​លោក Sir Alex Fugerson ​ផង​ដែរ។

លោក កែវ ដារា ​បុគ្គលិក​ក្រុមហ៊ុន​សែលកាត ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​អឺរ៉ុប​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជា​រឿង​ល្អ ​អំឡុង​ពេល​ដើរ​លេង​នោះ លោក​មាន​ឱកាស​បាន​ទៅ​មើល​ក្រុម Man Utd ​លេង​នៅ Old Trafford ​ផ្ទាល់​តែ​ម្ដង។ លោក កែវ ដារា ​បាន​រៀបរាប់​ថា​បរិយាកាស​ទៅ​មើល​ផ្ទាល់​ពិត​ជា​អស្ចារ្យ​ជាង​មើល​តាម​ទូរទស្សន៍​ឆ្ងាយ​ណាស់ បុគ្គលិក​នៅ​ទី​នោះ​ពិត​ជា​រស់​រាយ​និង​ការ​រៀប​ចំ​របស់​គេ​ក៏​ល្អ​ថែម​ទៀត។ ខណៈ​ដែល​ការ​ជួប​លោក Sir Alex ​នោះ ​ក៏​ជា​រឿង​ចៃដន្យ​ដែរ។ Sir Alex ​ជា​មនុស្ស​សាមញ្ញ​ខ្លាំង​ណាស់។

ចំពោះ​តម្លៃ​ចូល​ទស្សនា​ការ​ប្រកួត​នៅ Old Trafford ​នោះ ​គឺ​មាន​តម្លៃ​៥៣​ផោន ​(៧០​ដុល្លារ​អាមេរិក) ហើយ​បើ​មាន​ឱកាស ​លោក កែវ ដារា ​នឹង​ទៅ​ទស្សនា​ការ​ប្រកួត​របស់ Man Utd ​ម្ដង​ទៀត ព្រោះ​ទីក្រុង Manchester ​ស្អាត ​ប្រជាជន​គេ​រស់រាយ​រាក់ទាក់ ​ហើយ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៀត​ផង៕

អត្ថបទ៖ មុន្នីរម្យ