ទោះ​ស៊ុត​ចូល​ Chelsea ​តែ​​ Bruyne ប្រើ​ពាក្យ​មួយ​ម៉ាត់​គោរព​ដល់​ក្រុម​ចាស់

  • 2017-10-02 08:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne បាន​និយាយ​ថា​ការ​សងសឹក​ទៅ​លើ​ក្លឹប​ចាស់​ Chelsea មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន​នោះ​ទេ។​

ការ​និយាយ​ដូច្នេះ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​បន្ទាប់​ពី​រូប​គេ​ក្លាយ​ជា​វីរបុរស​ស៊ុត​គ្រាប់​ជ័យជម្នះ​ ១-០ ឲ្យ​ Manchester City យក​ឈ្នះ​ Chelsea នៅ​ទឹកដី​ Stamford Bridge កាល​ពី​ថ្ងៃ​សៅរ៍។ De Bruyne ជា​អតីត​កីឡាករ​ Chelsea អំឡុង​ឆ្នាំ​២០១៤​ ប៉ុន្តែ​ដោយ​គ្មាន​ជម្រើស​លេង​ត្រូវ​ក្លឹប​លក់​ទៅ​ឲ្យ​ Wolfsburg មុន​ពេល​ផ្ទេរ​ទៅ​ City រហូត​ដល់​បច្ចុប្បន្ន។​

យ៉ាង​ណា​ក៏ដោយ​តារា​ឆ្នើម​វ័យ​២៦ឆ្នាំ​បាន​ចាត់​ទុក​បទពិសោធន៍​នៅ​ Chelsea ថា​ជា​ហេតុផល​ដែល​ធ្វើឲ្យ​រូប​គេ​កាន់​តែ​ខ្លាំង​ជាង​មុន។ "អ្វី​ដែល​បាន​កើត​ឡើង​គឺ​ខ្ញុំ​មិន​មាន​វិប្បដិសារី​នោះ​ទេ។ Chelsea បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ខ្លាំង​ជាង​មុន។ ការ​ចេញ​នា​គ្រា​នោះ​ក្លឹប​ចំណេញ​ប្រាក់​ ហើយ​ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​សម្រាប់​អនាគត"៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម