ប៉ុន្មាន​ថ្ងៃ​ទៀត​រឿង​មួយ ដែល​មាន​អ្នកមើល​ច្រើន​នៅថៃ នឹងចាក់លើ​ប៉ុស្តិ៍ PNNហើយ

  • 2017-10-02 10:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "​ព្រះ​ម៉ែ​នាគរាជ​" នឹង​មាន​វត្តមាន​នៅ​ប៉ុស្ត៍ PNN ចាប់ពី​ថ្ងៃទី ៤​ខែតុលា ឆ្នាំ ២០១៧​តទៅ រៀងរាល់ថ្ងៃ ចន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៩ ដល់ ១០​យ​ប់​។

រឿង​ភាគ​ថៃ​បុរាណ​ខាង​លើនិយាយ​ពី នារី​ស្រស់ស្អាត​ម្នាក់​ឈ្មោះ ខាំ​កែវ ដែល​នាង​ជា​មនុស្ស​ស្រី​ធម្មតា ប៉ុន្តែ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំនឿ​វេ​ទមន្ត ដ៏​ចម្លែក​អស្ចារ្យ​ម្យ៉ាង​។​ ​ខាំ​កែវ ដែល​ដើរតួ​ដោយ (taewaew_natapohn ) គឺជា​ស្រី​ស្អាត​ម្នាក់ ក្នុង​ភូមិ Baan Dorn Mai ដែល​មាន​វិជ្ជា​សីល​យ៉ាង​ចម្លែក ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់ បាន​ដឹង​ពី​រឿង​នេះ​ទេ សូម្បីតែ​ខ្លួន​នាង​ផ្ទាល់​។ ដោយឡែក ភុត​សាផុន (ken_phupoom) គឺជា​និស្សិត​ផ្នែក​បុរាណវិទ្យា​ម្នាក់ ដែល​ត្រូវ​ចុះ​កម្មសិក្សា នៅ​ក្នុងភូមិ Bann Dorn Mai ជាមួយ​គ្រូ និង​មិត្តភក្តិ​របស់គេ​។

ភុត​សាផុន បាន​ប្រទះឃើញ​រូបចម្លាក់​ព្រះ​ម៉ែ​នាគ ដោយ​ចៃដន្យ ហើយ​គេ និង​មិត្តភក្តិ​ផ្សេងៗ​ទៀត ក៏​បាន​ជួបនឹង​រឿងរ៉ាវ​ចម្លែក តាំងពី​ពេល​នោះមក​។ ក្នុងពេល​នោះ ភុត​សាផុន បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ របស់​ខាំ​កែវ ហើយ​សុខចិត្ត​លះបង់​អ្វីៗ គ្រប់​យ៉ាង​ដើម្បី​រៀបការ​រួមរស់​ជាមួយ​នាង​។​

ក្តី​ស្រលាញ់​របស់​នាង មិន​បាន​សុខ​នោះទេ ព្រោះ​មាន​មនុស្ស​ជាច្រើន​ច្រណែនឈ្នានីស ហើយ​តាម​ប៉ុនប៉ង បំបែកបំបាក់​អ្នក​ទាំង ២ រហូត​ដល់​បាត់បង់​មនុស្ស​ជា​ទីស្រលាញ់​ជាច្រើន ដូចជា​ម្តាយ​នាង និង​បរិវារ​ផ្សេង​ទៀត​។ គ្រប់​វ​គ្គ សុទ្ធតែ​មាន​សាច់រឿង​ប្រទាក់​ក្រឡា​គ្នា ដែល​លោកអ្នក មិនគួរ​រំលង​។ ចង់ដឹងថា​រឿង​នេះ​ល្អមើល​យ៉ាងណានោះ សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​បន្ថែមនៅ PNN។

សូម​ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​៖

តាមដាន​ព័ត៌មាន​ពីរឿង​ភាគ ភី​អិន​អិន សូម​ចូល​ទៅកាន់​៖ www.facebook.com/PNNDramaFanClub​

ដោយ៖ ថា ម៉ាលីដា