កីឡាករ​បាល់​ទាត់​ល្បី​ទាំង ៧ ​រូប​ដែល​កើត​ខែ​តុលា​នេះ

  • 2017-10-02 14:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​មក​ដល់​នូវ​ខែ​ថ្មី ខែ​តុលា​នេះ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​កីឡាករ​បាល់ទាត់​ដែល​ល្បី ៧រូប​ដែល​កើត​ខែ​តុលា​នេះ មាន​ដូច​ត​ទៅ៖

១. Roberto Firmino (កើត​ថ្ងៃ​ទី២ តុលា ឆ្នាំ១៩៩១)៖ ខ្សែ​ប្រយុទ្ធ​ក្លឹប​ហង្ស​ក្រហម​ Liverpool រូប​នេះ​នឹង​កើន​អាយុ​មួយ​ឆ្នាំ​ទៀត​ហើយ​ក្នុង​ថ្ងៃ​នេះ ពោល​គឺ​ពី​វ័យ​ ២៥​ឆ្នាំ ចូល​ ២៦​ឆ្នាំ។

២.Zlatan Ibrahimovic (កើត​ថ្ងៃ​ទី៣ តុលា ឆ្នាំ​១៩៨១)៖ ខ្សែ​ប្រយុទ្ធ​កណ្ដាល​សញ្ជាតិ​ស៊ុយអែត​រូប​នេះ នឹង​ឈាន​ចូល​វ័យ ៣៦​ឆ្នាំ​ហើយ​ក្នុង​ខួប​កំណើត​ឆ្នាំ​នេះ​។

៣.Diego Costa (កើត​ថ្ងៃ​ទី ៧ តុលា ឆ្នាំ​១៩៨៨)៖ អតីត​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​ Chelsea រូប​នេះ នឹង​មាន​អាយុ ២៩​ឆ្នាំ​ហើយ នា​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាង​មុខ​នេះ។

៤.Mesut Özil (កើត​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​១៩៨៨)៖ ដូច​ខ្សែ​ប្រយុទ្ធ Costa ដែរ ខ្សែ​បម្រើ​ប្រយុទ្ធ​ Özil នឹង​ឈាន​ចូល​អាយុ ២៩​ឆ្នាំ​ហើយ​នា​ពាក់​កណ្ដាល​ខែ​តុលា​នេះ។

៥.Alvaro Morata (កើត​ថ្ងៃ​ទី ២៣ តុលា ឆ្នាំ​១៩៩២)៖ អតីត​ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់​ក្លឹប Real Madrid រូប​នេះ​នឹង​ឈាន​ចូល​វ័យ ២៥​ឆ្នាំ​ហើយ​ក្នុង​ថ្ងៃ​ទី ២៣​ខែ​នេះ។

៦.Wayne Rooney (កើត​ថ្ងៃ​ទី ២៤ តុលា ឆ្នាំ​១៩៨៥)៖ វីរ​បុរស​ក្លឹប​បិសាច​ក្រហម Manchester United ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លឹប Everton រូប​នេះ នឹង​មាន​អាយុ ៣២​ឆ្នាំ​ហើយ​ក្នុង​ពេល​ជិត​ចុង​ខែ​នេះ។

៧.Marcus Rashford (កើត​ថ្ងៃ​ទី ៣១​ តុលា ឆ្នាំ​១៩៩៧)៖ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​នឹង​អបអរ​ខួប​កំណើត​អាយុ​ទី ២០​ឆ្នាំ​របស់​ខ្លួន​ហើយ​នា​ចុង​ខែ​នេះ។

បន្ថែម​ពី​លើ​កីឡាករ​ល្បី ៧​រូប​ខាង​លើ ក៏​មាន​វីរ​បុរស​បាល់​ទាត់​ពិភពលោក គ្រូ​បង្វឹក ព្រម​ទាំង​អតីត​កីឡាករ​ឆ្នើម​ល្បី​ៗ ដូច​ជា Pele, Diego Maradona, Arsene Wenger, Nemanja Vidic, Edwin van der Sar ជា​ដើម សុទ្ធ​សឹង​ដែល​មាន​ថ្ងៃ​កំណើត​ក្នុង​ខែ​នេះ៕

ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម