បើ​ទស្សនិកជន​គាំទ្រ​ម្ល៉ឹងៗ រឿង «ស្រទន់​មន្ត​ស្នេហ៍» ចេញ​លើអនឡាញ​ដឹង​តែ​កក្រើក​មិន​ខាន!

  • 2017-10-03 04:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​វីដេអូ​ភាគ​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៧ «ស្រទន់​មន្ត​ស្នេហ៍» ដែល​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CTN ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​គុណភាព និង​ខ្លឹមសារ​នៃ​សាច់​​រឿង។   ថ្មីៗ​នេះ CTN បាន​បិទ​ មិន​បង្ហោះ​រាល់​ការ Live តាម​រយៈ​ហ្វេសប៊ុក​ផេក ជា​ហេតុធ្វើ​ឲ្យ​អ្នក​គាំទ្រ​រឿង​ភាគ​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​នេះ ជ្រួល​ច្រាល​ រង់ចាំ​មើល​យ៉ាង​អន្ទះសា។ ត្បិត​មិន​បង្ហោះ​តាម​អនឡាញ តែ​ភាពយន្ត​ភាគ​ដែល​ប្រែ​ក្លាយ​ពី​ប្រលោមលោក​ដ៏​ល្បី​របស់​អ្នក​និពន្ធ ម៉ីសន សុធារី នេះ​នឹង​មាន​នៅ​លើ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ Soyo ក្នុង​ពេល​ឆាប់ៗ​នេះ។   សន្ទុះ​នៃ​ការ​គាំទ្រ​រឿងភាគ «ស្រទន់​មន្ត​ស្នេហ៍» ដែល​បាន​ចាក់​ផ្សាយ​នៅ​កញ្ចក់​ទូរទស្សន៍ CTN រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់​ពី​ម៉ោង​៧ ដល់​៨​យប់ ពី​មួយ​ភាគ ទៅ​មួយ​ភាគ បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ឲ្យ​ទស្សនា​នៅ​លើ App Soyo នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោក ស៊ុត ឈាងឡេង នាយក​គ្រប់គ្រង​ផ្នែកអាជីវកម្ម​របស់ Soyo។   នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ទស្សនិកជន​ដែល​ខក​ខាន និង​មិន​ពេល​វេលា​ទស្សនា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ គឺអាច​តាម​ដាន​រឿង​ភាគ «ស្រទន់​មន្ត​ស្នេហ៍» តាមរយៈ App Soyo នៅ​ទី​កន្លែង​ណា ឬ​ពេល​ណា​ក៏​បាន។ លោកថា នេះជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ​ដែល​ជាប់​រវល់ មិន​បាន​ទស្សនា​តាម​ទូរទស្សន៍ ​គឺអាច​មើល​ម៉ោង​ណា​ក៏​បាន មិន​រើស​ទី​កន្លែង​ឡើយ។   ពាក់ព័ន្ធ​នឹង​ការ​រំពឹង​ទុក​ចំពោះ​សន្ទុះ​នៃ​ការ​គាំទ្រ​រឿង​ភាគ​ដ៏​ល្បី​ប្រចាំ​ឆ្នាំ​នេះ លើ App Soyo នាយកគ្រប់គ្រងដដែល​នេះ​មាន​សុទិដ្ឋនិយម ថា នឹង​កក្រើក មាន​អ្នក​ចូល​ទស្សនា​ច្រើន​មិន​ខាន ព្រោះ​កន្លង​មក​មាន​ហ្វេន​ច្រើន​លើស​លុប សួរ​រក​មើល​រឿង​នេះ​តាម​រយៈ​អនឡាញ។   ដោយ​ហេតុ​ថា រឿង​ភាគ​នេះ​ទទួល​បាន​ការ​គាំទ្រ​តាំង​ពី​ប្រលោម​លោក រហូត​ដល់​ខ្សែ​​ភាពយន្ត តើ​អ្នក​និពន្ធ អ្នកស្រី ម៉ីសន សុធារី មាន​គម្រោង​បោះពុម្ព​រឿង​នេះ​ជា​សៀវភៅ​ដែរ​ឬ​ទេ? អ្នក​ស្រី​បញ្ជាក់​ថា​ មិន​ទាន់​មាន​គម្រោង​បោះពុម្ព​រឿង​ដ៏​ល្បី​នេះ​ជា​សៀវភៅ​នៅឡើយ​ទេ។ «ខ្ញុំ​គិត​ថា យើង​មាន​ប្រលោម​លោកSabayដែល​អាន​អស់​ថោក ដូច្នេះ​យើង Promote ទីផ្សារ​អនឡាញ​សម្រាប់​អ្នក​និពន្ធ​ខ្មែរ​សិន! រឿង​បោះពុម្ព​មាន​គេ​មក​ទាក់ទង​ច្រើន​ដែរ តែ​មិន​ទាន់​ត្រូវ​ពេល!» ។   ដើម្បី​អាច​មើល​រឿង​ភាគ «ស្រទន់​មន្ត​ស្នេហ៍» តាមរ​យៈ​កម្មវិធី​ទស្សនា​ខ្សែ​ភាពយន្ត​ដ៏​សម្បូរ​បែបទី១​របស់​កម្ពុជា ប្រិយមិត្ត​​​​​ត្រូវ​​​ចុះឈ្មោះ​​​ដោយ​​​គ្រាន់តែ​​​ដាក់​លេខ​​​ទូ​រ​​​ស័ព្ទ​​​ និង ទិញ​​​គ​ម្រោ​​​ង​​​មួយណាដែល​​​ចង់បាន។   បច្ចុប្បន្ន SOYO ផ្តល់​ជូន​​​នូ​​​វ​​​ការ​​​ទិញជាប្រចាំ៣ប្រភេទ គឺ ប្រចាំថ្ងៃ​​​មានតម្លៃ ៨០០ រៀល (0.19 ដុល្លារ​​) ប្រចាំ​​​សប្តាហ៍​​​មានតម្លៃ ៤ ០០០ រៀល (0.99 ដុល្លារ​​) និង​​​ប្រចាំខែ​​​មានតម្លៃ ១២​​ ០០០ រៀល (2.99 ដុល្លារ​​)​​។ ការទិញកញ្ចប់​​​​​​ទាំងអស់​​​នេះ អាច​​​ធ្វើ​​​ការទូទាត់​​​តាម​​​រយៈ Sabay Coin, Cellcard, Smart, អេស៊ីលីដា​​, Pay & Go, និង ​​Wing ​​ជាដើម​​​។   ទាយ​យក​កម្មវិធី Soyo ឥឡូវនេះដោយឥតគិតថ្លៃ​ ដើម្បី​ទស្សនា​រឿង​ខ្សែ​ភាពយន្ត រឿងភាគខ្មែរ ថៃ កូរ៉េ ចិន ហូលីវូដ និង​ប្រទេស​ជា​ច្រើន​ទៀត តាមរយៈ App Store Play Store 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ soyo.sabay.com   ចុចអានជុំវិញវីដេអូភាគ ស្រទន់មន្តស្នេហ៍            

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម