ធន់​ សុភា​ សង្ឃឹម​៨០%​លើ​ ឆៃ​ សារ៉ា​ ឈ្នះ​ខ្សែក្រវាត់​ថ្ងៃ​អាទិត្យ​នេះ

  • 2017-10-03 06:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​គុន​ខ្មែរ​ ធន់​ សុភា​ សង្ឃឹម​ដល់​ទៅ​ ៨០%​ ឯ​ណោះ​ថា​កូន​សិស្ស​របស់​លោក​នឹង​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​របស់​សង្វៀន​បាយ័ន​បឹងស្នោ​ នា​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​តុលា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ។​

ឆៃ​ សារ៉ា​ ពេលបានលេខ២នៅ CNC

ធន់​ សុភា​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ បើ​មើល​តាម​ការ​ខំប្រឹង​ហ្វឹកហាត់​រយៈពេល​១ខែ​នេះ​ ឃើញ​ថា​សន្ទុះ​កម្លាំង​ស៊ុហ្វ​ ក៏​ដូច​ជា​ស្នៀត​ប្រយុទ្ធ​របស់​ ឆៃ​ សារ៉ា​ មាន​ការ​រីកចម្រើន​ខ្លាំង​ រួម​ផ្សំ​ទឹក​ចិត្ត​ដែល​ចង់​បាន​ខ្សែក្រវាត់​ទៀត​នោះ​ លោក​ជើង​ជាក់​ថា​កូន​សិស្ស​របស់​លោក​នឹង​ឈ្នះ​ខ្សែក្រវាត់​ស្របៀ​លីអូ​នេះ។​

ឆៃ​ សារ៉ា​

គ្រូ​ប្រដាល់​មក​ពី​ក្រសួង​ការ​ពារជាតិ​ខាង​លើ​បន្ត​ថា​ បើ​គិត​ពី​ការ​ហ្វឹកហាត់​ខ្លាំង​ និង​អស់​ពី​សមត្ថភាព​នោះ​ប្រហែល​ជា​១ខែ​ហើយ​ ដែល​ការ​ហាត់​នេះ​ធ្វើ​ឡើង​២ពេល​ក្នុង​មួយ​ថ្ងៃ​ ចាប់​ពី​ម៉ោង​៦-៩​ព្រឹក​ និង​ចាប់​ពី​ម៉ោង​ ៣-៥,៣០​ល្ងាច។​ ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​លោក​បាន​ប្រាប់​ឲ្យ​ «សារ៉ា»​ ត្រៀម​ក្បាច់​ដើម្បី​យក​ឈ្នះ​ដៃ​គូ​រួច​ហើយ​ និង​មួយ​ទៀត​នោះ​ការ​ប្រកួត​នេះ​៩០%​ នឹង​មាន​ស្នាម​បែក​ព្រោះ​អ្នក​ទាំង​ពីរ​សុទ្ធតែ​អ្នក​លេង​កេង​ដូច​គ្នា។​

ម៉ុត ខ្លឹមខ្មៅ(ក្រហម)

នៅ​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ កីឡាករ​ ឆៃ​ សារ៉ា​ នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ ម៉ុត​ ខ្លឹមខ្មៅ​ ដើម្បី​រក​ម្ចាស់​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ទម្ងន់​ ៦៥គីឡូក្រាម​ ខណៈ​ ចាន់​ រតនា​ ប៉ះ​ ឡាវ​ យក​លេខ​៣-៤​ ហើយ​កម្មវិធី​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​ ៤ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម