តារា​ល្បី​វ័យ​ក្មេង​៤រូប ត្រៀម​​ចែក​រំលែក​តិចនិក​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ពិត

  • 2017-10-03 09:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​មាន​ក្តី​ស្រមៃ និង​ចង់​ឲ្យ​ក្តី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត ប៉ុន្តែ​មានមូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន។

មូល​ហេតុ​ទាំង​នោះ​រួម​មាន៖ មាន​ក្តី​ស្រមៃ​តែ​ខ្វះ​ភាព​ក្លាហាន មាន​ផ្នត់​គំនិត​ល្អៗ តែ​មិន​ហ៊ាន​បញ្ចេញ មាន​គម្រោង តែ​មិន​ហ៊ាន​ជំនះ​ឧបសគ្គ មាន​សមត្ថភាព តែ​មិន​បាន​យក​មក​ប្រើប្រាស់ មាន​ឱកាស តែ​មិន​ចេះ​ចាប់​យក​ឱកាស។

សំណួរ​សួរ​ថា តើ​ត្រូវ​សាង​ជំនឿ​ចិត្ត​ដើម្បី​សម្រេច​គោលដៅ​យ៉ាង​ដូច​ម្តេច ស្រប​​ពេល​ដែល​ត្រូវ​ប្រឈម​នឹង​រឿង​រ៉ាវ​ជា​ច្រើន? ហើយ​តើ​គួរ​ធ្វើ​បែបណា​ទើប​នៅ​តែ​អាច​ចាប់​យក​ក្តីស្រមៃ មិន​បោះបង់​ចោល​ដាច់​ខាត មិន​ថា​កំពុង​តែ​ជួប​នឹង​បញ្ហា​ធំ​យ៉ាង​ណា?

តារា​ប្រុស​ស្រី​វ័យ​​ក្មេង​ល្បីៗ​ចំនួន​៤​រូប ដែល​ទទួលបានភាព​ជោគជ័យ​ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន នឹង​ចែក​រំលែក​បទពិសោធន៍​ដែល​ធ្លាប់​បាន​ឆ្លងកាត់ កម្លាំង​ជំរុញ​ទឹកចិត្ត សកម្មភាព​ជីវិត និង​ការ​ជំនះ​ឧបសគ្គ​នៃ​ដំណើរ​ជីវិត ក្នុង​សិក្ខាសាលា​មួយ ដែល​ផ្តួច​ផ្តើម​ដោយ ONN Agency លើ​ប្រធានបទ «ផ្លូវជីវិត»។

កម្មវិធី​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃសៅរ៍ ទី០៧ ខែ​តុលា ឆ្នាំ ២០១៧ ខាងមុខ​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) (ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ) ចាប់​ពី​ម៉ោង១:០០រសៀល ដល់​ម៉ោង​៥:០០ល្ងាច។

វាគ្មិន​កិត្តិយស​វ័យ​ក្មេង​ទាំង​៤រូប​រួមមាន៖

១.មាន សូនីតា៖ រាជិនី​ក្រមាខ្មែរ ដែលប្រិយមិត្ត​ភាគច្រើន​សុទ្ធ​តែ​បាន​ស្គាល់កញ្ញា ​នឹង​បកស្រាយ​លើ​ប្រធានបទ «ការ​តស៊ូ​កសាង Brand» ដោយ​ផ្តោត​លើ​ការ​បង្កើត​មុខ​ជំនួញ​ដំបូង​ក្នុង​ការ​ផ្តួចផ្តើម «ចលនា​ស្រលាញ់» និង​គោល​បំណង​នាំ​ក្រមា​ខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់។ 

២. P-Sand៖ តារាច​ម្រៀង​បទ​និពន្ធថ្មី​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​យុវវ័យ នឹង​ចែក​រំលែក​ជុំវិញ​ប្រធានបទ «ការ​ប្ដេជ្ញា​ដើម្បី​គោលដៅ និង​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​គាំទ្រ»។ ផ្តោត​លើ​ការ​ជម្នះ​នូវ​រាល់​បញ្ហា ដើម្បី​សម្រេច​គោលដៅ និង​ក្តី​ស្រមៃ​របស់​ខ្លួន។ 

៣.ម៉ារី៖ បកស្រាយ​លើ​ប្រធាន​បទ «ការ​ចាប់​ផ្ដើម​មុខ​ជំនួញ​ដោយ​លុយ​សន្សំ» ដែល​ចំណុច​សំខាន់​នឹង​បង្ហាញ​មាន ​តិចនិក​ក្នុង​ការ​បង្កើត​ជំនួញ និង​ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​រឹងមាំ អត់​ធ្មត់ និង​មិន​ចុះ​ចាញ់​ចំពោះ​ ឧបសគ្គ។

៤.សាយ៖ លោក​នឹង​និយាយ​អំពី​ «តស៊ូ​នឹង​សេចក្ដី​ស្លាប់» តាម​រយៈ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ក្នុង​ការ​ជន្នះ​ជំងឺ និង​ឧបសគ្គ​កន្លង​មក ព្រម​ទាំង​ការ​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯងក្នុង​ការ​តាម​ចាប់​ក្តី​ស្រមៃ។

ក្រៅ​ពី​កម្មវិធី​ខាង​លើ ក៏​នៅ​មាន​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ទៀត​ដូច​ជា ការ​ចាក់​បង្ហាញ​វីដេអូ និង​ការ​លេងល្បែង​កម្សាន្ត​ផង​ដែរ។

វាគ្មិន​ក៏​ពិសេស ប្រធាបទ​ក៏​ពិសេស! ចាប់​អារម្មណ៍​ណាស់​មែន​ទេ? ចាំ​អង្កាល់​ទៀត ទាន់​ឱកាស​ពិសេស​ តោះ! ទិញ​សំបុត្រ​ចូលរួម ដើម្បី​បាន​ជួប Idol ដែល​សំបុត្រ​មាន​តម្លៃ​ត្រឹម​តែ ១០ ០០០ រៀល ប៉ុណ្ណោះ។

បញ្ជាក់​៖ ប្រាក់​ចំណេញ​ពី​ការ​លក់​សំបុត្រ​មួយ​ភាគ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​សប្បុរសធម៌ ទិញ​ឧបករណ៍​តន្រ្តី​ជូន​ជន​ពិការ។

សូម​រួសរាន់​ឡើង! ចំនួន​សំបុត្រមាន​កំណត់! កុំ​ភ្លេច​ចូលរួម​ទាំង​អស់​គ្នា…មាន​ក្តី​ស្រមៃ ជឿ​ជាក់​លើ​ក្តី​ស្រមៃ មិន​បោះ​បង់​ក្តី​ស្រមៃ និង​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត! រួមគ្នា​សាង​ក្តី​ស្រមៃ​ឲ្យ​ក្លាយ​ជា​ការ​ពិត​ទាំង​អស់​គ្នា!

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខ៖

078 76 10 10 / 096 66 5555 1 / 081 32 36 60

Facebook Page: ONN Agency - Training Service

Line@: http://line.me/ti/p/%40zsh7024i 

Instagram: ONN_Agency

Email: onn.cambodia@gmail.com  

អត្ថបទ៖ ដេត ធន្នី