មក​ដឹង​ពី​ការ​ពិត​ទាំង ៨ នៅ​ថៃ​ ក្នុង​អំឡុង​ខែ​កាន់​ទុក្ខ​ចុង​ក្រោយ​ដល់​អតីត​មហាក្សត្រ

  • 2017-10-03 12:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​តុលា​ គឺ​ជា​ខែ​ចុង​ក្រោយ​ដែល​ប្រជា​ជន​ថៃ​សម្ដែង​ការ​កាន់​ទុក្ខ​របស់​ខ្លួន​ដល់​អតីត​មហាក្សត្រ​ Bhumibol Adulyadej ដែល​បាន​សោយ​ទិវង្គត​កាល​ពី​ឆ្នាំ​មុន។ នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជាណាចក្រ​មួយ​នេះ មាន​វត្ត​មាន​ពលរដ្ឋ​ថៃ​ចាប់​ផ្ដើម​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ដើម្បី​បង្ហាញ​នូវ​ការ​គោរព​ដល់​អតីត​ក្សត្រ​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​ការ​ពិត​ទាំង ៨ នៅ​ប្រទេស​ថៃ ក្នុង​អំឡុង​ខែ​កាន់​ទុក្ខ​លើក​ក្រោយ​នេះ​ដល់​អតីត​ព្រះ​រាជា​ថៃ​អង្គ​នេះ មាន​ដូច​ត​ទៅ៖

#១.ស្លៀក​ពាក់​កាន់​ទុក្ខ៖ រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ការ​ស្លៀក​ពាក់​សំលៀកបំពាក់​កាន់​ទុក្ខ (ពណ៌​ខ្មៅ ស ឬ​ប្រផេះ) ចាប់​ពី​ថ្ងៃ​ទី ១​ដល់​ថ្ងៃ​ទី ២៧​ខែ​តុលា​នេះ។

#២.ព្រះ​រាជ​ពិធី​បុណ្យ​សព៖ នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់​២៩ ខែ​តុលា​ខាង​មុខ​នេះ ខណៈ​ព្រះ​រាជ​ពិធី​បូជា​ព្រះ​សព នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ពីរ នៃ​រាជ​ពិធី​បុណ្យ​សព ពោល​គឺ​ថ្ងៃ​ទី ២៦។

#៣.ទង់ជាតិ៖ នឹង​បង្ហូត​ត្រឹម​ពាក់​កណ្ដាល​ចាប់​ពី​ថ្ងៃ​ទី​ ១៣ ដល់​២៧ ខែ​តុលា​នេះ។

#៤.បុណ្យ​ជាតិ៖ ថៃ្ង​ទី ១៣ តុលា ដែល​ជា​ថ្ងៃ​ដែល​ព្រះ​អង្គ Bhumibol Adulyadej សោយ​ទិវង្គត​កាល​ពី​ឆ្នាំ​មុន នឹង​ក្លាយ​ជា​បុណ្យ​ជាតិ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ខណៈ​ពលរដ្ឋ​ថៃ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ចំនួន​មួយ​ថ្ងៃ ក្នុង​ថ្ងៃ​ទី ២៦ តុលា ឆ្នាំ​នេះ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បូជា​ព្រះ​សព។

#៥.ពិធី​មាន​លក្ខណៈ​សប្បាយ​រីករាយ៖ ដើម្បី​ជា​ការ​សម្ដែង​ដល់​គោរព​ដល់​អតីត​ព្រះ​មហាក្សត្រ រាល់​ពិធី​ដែល​មាន​លក្ខណៈ​សប្បាយ​រីករាយ​អធិកអធម ត្រូវ​បាន​ស្នើ​មិន​ឲ្យ​មាន​ក្នុង​អំឡុង​ខែ​កាន់​ទុក្ខ​ចុង​ក្រោយ​នេះ។

#៦.ពិធី​បុណ្យ​សែន​លោក​ខែ (ថ្ងៃ​ទី ៥​តុលា)៖ នឹង​មិន​មាន​ការ​ប្រារព្ធ​ពិធី​នេះ​ទេ​ក្នុង​ឆ្នាំ​នេះ។

#៧.ប្រព័ន្ធ​ផ្សព្វ​ផ្សាយ៖ ប៉ុស្តិ៍​ទូរទស្សន៍​បាន​ប្ដូរ​ទៅ​ជា​ពណ៌​ស ខ្មៅ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ស្ថានីយ​វិទ្យុ​ទូរទស្សន៍ ត្រូវ​បាន​ស្នើ​មិន​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​កម្សាន្ត​ដែល​មាន​លក្ខណៈ​សប្បាយ​រីករាយ ក្នុង​ខែ​តុលា​នេះ ហើយ​បែរ​មក​ចាក់​ភាពយន្ត​ឯកសារ ព័ត៌មាន និង​កម្មវិធី​សិក្សា​វិញ។

#៨.តំបន់​ទេសចរណ៍៖ ព្រះបរមរាជវាំង​ថៃ និង Wat Phra Kaew ត្រូវ​បាន​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ ២៩ ខែ​តុលា​នេះ៕

ចុច​អាន​៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម