Cristaino Ronaldo៖ "ខ្ញុំ​មិន​ដែល​ភ្លេច Man Utd ទេ!"

  • 2017-10-03 13:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ឯក​ពាន Ballon D'or ៤ សម័យ ខ្សែ​ប្រយុទ្ធ​ Cristaino Ronaldo កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា​ខ្លួន​មិន​ដែល​ភ្លេច​អតីត​ក្លឹប​របស់​ខ្លួន Manchester United ឡើយ។

កាល​លេង​ឲ្យ Man Utd ឈ្នះ​ពាន​ស្បែកជើង​មាស

ក្នុង​កិច្ច​សម្ភាសន៍​ Nike Football ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ បាន​ថ្លែង​ថា៖ **"ខ្ញុំ​មិន​ដែល​ភ្លេច​ក្លឹប​បិសាច​ក្រហម​ឡើយ។ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​ណាស់​នៅ​ទី​នោះ ដែល​ការ​រៀន​សូត្រ​ទាំង​នេះ​ជួយ​ឲ្យ​ខ្ញុំ​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ល្អ​ឡើង​ៗ រហូត​ក្លាយ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក"។**

Ronaldo បាន​បន្ត​ទៀត​ថា៖ "បើ​សិន​ជា​អ្នក​មាន​របស់​ពីរ​យ៉ាង ពោល​គឺ ទេព​កោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង នោះ​អ្នក​នឹង​ក្លាយ​ជា​កីឡាករ​មួយ​រូប​យ៉ាង​ល្អ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ជា​កីឡាករ​ប្រភេទ​ហ្នឹង"។ បើ​ទោះ​ជា​សម្ដែង​ការ​នឹក​រលឹក​បែប​នេះ​ចំពោះ​​ក្លឹប​ចាស់​របស់​ខ្លួន​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​វ័យ ៣២​ឆ្នាំ​រូប​នេះ នៅ​តែ​បង្ហាញ​អារម្មណ៍​ល្អ​របស់​ខ្លួន​ចំពោះ​ក្លឹប​យក្ស Real Madrid និង​ប្រទេស​អេស្ប៉ាញ​ទាំង​មូល​ដដែល។

ខ្សែ​ប្រយុទ្ធ Cristaino Ronaldo បាន​ចំណាយ​ពេល ៦​ឆ្នាំ​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ដ៏​ជោគ​ជ័យ លោក Alex Ferguson មុន​ពេល​ចាក​ចេញ​ទៅ​ក្លឹប Real Madrid កាល​ពី​ឆ្នាំ ២០០៩ ក្នុង​តម្លៃ​​ ៨០​លាន​ផោន ដែល​ជា​តម្លៃ​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់​នា​ពេល​នោះ៕

លោក Alex Ferguson និង CR7
CR7

ចុច​អាន​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី