​កុំ​ភ្លេច​! យប់​នេះ​​ជម្រើស​ជាតិ​សាក​ជើង​ជា​មួយ​ឥណ្ឌូណេស៊ី

  • 2017-10-04 01:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​សាក​ជើង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ​ឥណ្ឌូណេស៊ី​ នៅ​វេលា​ម៉ោង ៩:៣០ នាទី​យប់​នេះ​នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

ជម្រើសជាតិកម្ពុជា

​​កម្ពុជា​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​វៀតណាម​នា​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ទឹក​ដី​វៀតណាម​ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​៤ ក្នុង​ពូល C នៃ​​វគ្គ​ជម្រុះ 2019 AFC Asian Cup ។ ​ក្រោយ​ប្រកួត​មិត្ត​ភាព​នេះ​ចប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម​តែ​ម្ដង ដោយ​មិន​វិល​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​វិញ​ទេ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​