Enrique នឹង​ពិភាក្សា​លើ​តំណែង​ដឹក​នាំ​ Bayern នៅ​ថ្ងៃ​ពុធ​នេះ​

  • 2017-10-04 03:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​ Bayern Munich នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ​ចាប់​តែ​ពី​លោក Carlo Ancelotti ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ។

Luis Enrique

យ៉ាង​ណា​ក៏​ដោយ​មាន​តម្រុយ​ខ្លះ​ៗ​ពី​អ្នក​បន្ទាប់​ដែល​ទៅ​អង្គុយ​កៅអី​​ទំនេរ​នៅ​ក្លឹប​ជើង​ឯក​អាល្លឺម៉ង់​ដោយ​ប្រភព​មួយ​ចំនួន​អះអាង​ថា​គឺ​ជា​លោក Luis Enrique។ ការ​ចាប់​អារម្មណ៍​អតីត​គ្រូ​បង្វឹក​ Barcelona ត្រូវ​បាន​ប្រភព​ទាំងនោះ​អះអាង​ថា​ក្លឹប​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​លោក Pep Guardiola ដែល​ជា​អតីត​អ្នក​ចាត់ការ​ទូទៅ​ Bayern ផ្ទាល់។

តាម​ការ​បញ្ជាក់​របស់​ Sport1 ឲ្យ​ដឹង​ថា Enrique នឹង​ជួប​ពិភាក្សា​ជាមួយ​ក្លឹប​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​គេ​នឹង​ដឹង​នៅ​ពេល​ក្រោយ។ ក្រៅ​ពី​បុរស​សញ្ជាតិ​អេស្ប៉ាញ​នៅ​មាន​បេក្ខភាព​សំខាន់​មួយ​រូប​ទៀត​ដែល​ Bayern ចាប់​អារម្មណ៍​គឺ លោក Tuchel អតីត​អ្នក​ចាត់ការ​ Dortmund៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត