សាលារាជធានីសហការជាមួយ​ជប៉ុន​ប្រើ​ឧបរណ៍ទំនើប​ពិនិត្យ​ប្រ​ព័ន្ធលូ

  • 2017-10-04 07:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​JICA ជប៉ុន​សហការ​គ្នា​បូម​ស្តា​រប្រ​ព័ន្ធលូ​នៅ​តំបន់​វត្ត​ភ្នំ​ដោយ​ប្រើ​នូវ​កាមេរ៉ា​សម្រាប់​ថត​ទិដ្ឋភាព​ប្រ​ព័ន្ធ​លូ ហើយ​កាមេរ៉ានេះ​បញ្ជា​ដោយ​ឧបករណ៍​រ៉ូប៉ូត​ ដែលមាន​ឈ្មោះជា​ភាសាជប៉ុន​ថា «ម៉ុគីរីនកុ»។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថានទូតជប៉ុន​ប្រ​ចាំកម្ពុជា។

ស្ថានទូ​តជប៉ុន​ប្រ​ចាំកម្ពុជា​នៅ​ថ្ងៃ​នេះ​បាន​សរសេរ​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថាលោក​ឯកអគ្គរាជទូត​ជប៉ុន ហូរីណូអ៊ុជិ បានជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ជប៉ុន Ishikawa Iron Works Co.,LTD និង​មន្ត្រី​ការិយាល័យ​ទឹក​នឹង​លូ​នៃទី​ក្រុង​គីតាក្យូស្ស៊ូ នៃ​ប្រទេស​ជប៉ុន ដោយ​និយាយពី​ការ​ស្តារ​ប្រ​ព័ន្ធ​លូ​នៅ​តំបន់​វត្ត​ភ្នំ។

(លោក​ឯកអគ្គរាជទូត​ជប៉ុន ហូរីណូអ៊ុជិ កំពុង​បញ្ជាសាកល្បង​ឧបករណ៍​ពិនិត្យ​ប្រ​ព័ន្ធ​លូ/រូបភាព៖ ស្ថានទូតជប៉ុន)

បើតាម​ប្រ​ភព​ដដែល ការ​បូមស្តារ​ប្រព័ន្ធ​លូនេះនឹង​ប្រើ​ប្រាស់​ការមេរ៉ាដើម្បី​ថត ដែល​កាមេរ៉ានោះ​បញ្ជា​ដោយ​រ៉ូប៉ូ​តមួយ​ហៅ​ថា«ម៉ុគីរីនកុ»។

ឯកអគ្គរាជទូតជប៉ុន​បាន​ប្រាប់​ទៅ​ភាគី​ក្រុម​ហ៊ុន និង​មន្ត្រី​ជប៉ុន​ឲ្យ​ជួយ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​ងារ​បូមលូនេះ ដោយថា​តំបន់​នោះ​បាន​លិច​ទឹក​នឹង​បង្កការរំខាន​ដល់ការរស់​នៅ​របស់ប្រជា​ពល​រដ្ឋ។ ពត៌មាន​នៅ​លើ​ទំព័រហ្វេសប៊ុក​ដដែល​សរសេរថាៈ « ទឹក​ជំនន់​គឺ​ជា​បញ្ហា​ធំមួយ​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​រាជធានីភ្នំ​ពេញ​ ហើយ​ឯកឧត្តម​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការ​ងារ​បូម​ស្តារ​ប្រព័ន្ធ​លូ​ឲ្យ​ត្រួត​ពិនិត្យ​ដោយហ្មត់​ចត់​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​ប្រសើរ​សម្រាប់​ការ​កាត់​បន្ថយ​ទឹក​ជំនន់​នៅ​រាជ​ធានីភ្នំពេញ​»។

ការងារ​នេះ​ចាប់ផ្តើ​មធ្វើ​នៅថ្ងៃទី៤ និង​ទី៥​ខែតុលា នេះ។ នេះបើតាម​ព័ត៌មានពី​ស្ថានទូត​ជប៉ុន​ដដែល។

ចំណែក​ខាង​មន្ទីរ​សាធារណការ​រាជធានី​ឲ្យ​ដឹងដែរ​ថា​កិច្ច​ការនេះ​ជា​ការ​ងារ​សាក​ល្បង​ស្តារ​​បណ្តាញ​លូនៅជុំវិញ​តំបន់​វត្ត​ភ្នំដោយ​ប្រើ​ឧបករណ៍​វាស់ស្ទង់ និងកាមេរ៉ា​ឆែក​ពិនិត្យកំណត់ភក់​ក្នុង​បំពង់លូ និង​គុណភាព​បេតុក​ក្រោម​ដី៕

អត្ថបទ៖ ទូច សុខា