Ronaldo បង្ហើបពីមូលហេតុដែលនាំឲ្យខ្លួនចូលរួម Man Utd កាលពីឆ្នាំ ២០០៣

  • 2017-10-04 13:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristaino Ronaldo កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងពីហេតុផលដែលនាំឲ្យខ្លួនសម្រេចចិត្តចូលរួមជាមួយ Manchester United កាលពីឆ្នាំ ២០០៣ គឺដោយសារតែរូបគេចូលចិត្តវិធីលេងបាល់ និងអ្នកគាំទ្រ នៃក្លឹបមួយនេះ។

បើតាម The Players' Tribune ម្ចាស់ជើងឯក Ballon D'or ៤ សម័យ Ronaldo បាននិយាយថា៖ "ខ្ញុំចាប់ផ្ដើមមានសុបិនកាន់តែធំឡើងៗ ដោយខ្ញុំចង់ចូលលេងឲ្យក្រុមជម្រើសជាតិ (ព័រទុយហ្គាល់) ហើយ ចង់លេងឲ្យក្លឹប Manchester United ។ ខ្ញុំតែងតែតាមដានមើលបាល់ Premier League តាមកញ្ចក់ទូរទស្សន៍ជានិច្ច"។

ខ្សែប្រយុទ្ធព័រទុយហ្គាល់បានបន្តទៀតថា៖ "ចិត្តរបស់ខ្ញុំរបស់ដូចត្រូវបានក្លឹបបិសាចក្រហមសណ្ដំអ៊ីចឹង ដោយសារក្លឹបលេងបាល់លឿនៗ ហើយលើសពីនេះ គឺចម្រៀងច្រៀងកងរំពងពីសំណាក់អ្នកគាំទ្រធ្វើឲ្យខ្ញុំរឹតតែពេញចិត្តជាខ្លាំង។ នៅពេលដែលក្លាយជាកីឡាករនៃក្លឹបនេះ វាជាពេលវេលាមួយដ៏មានមោទនភាពសម្រាប់ខ្ញុំ និងគ្រួសារ"។

Ronaldo បានចូលរួមជាមួយក្លឹប Manchester United កាលពីឆ្នាំ ២០០៣ ក្នុងវ័យ ១៨ឆ្នាំ ហើយបន្តលេងបានរយៈពេល ៦រដូវកាល មុនពេលចាកចេញទៅក្លឹបយក្សអេស្ប៉ាញ Real Madrid កាលពីឆ្នាំ ២០០៩ ក្នុងតម្លៃ ៨០លានផោន ដែលជាតម្លៃថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់នាពេលនោះ៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ ហ៊ីម រស្មី