Leroy Sane កីឡាករលឿនបំផុតនៅលីគកំពូលអង់គ្លេស

  • 2017-10-04 23:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leroy Sane បានជាប់ជាកីឡាករមានល្បឿនលឿនបំផុតនៅលីគកំពូលអង់គ្លេសបន្ទាប់ពីរូបគេរត់ក្នុងល្បឿន៣៥,៤៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅការប្រកួតដែល Manchester City យកឈ្នះ Chelsea ១ ទល់នឹង០។

ល្បឿនខាងលើបានធ្វើឲ្យខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់បំបែកកំណត់ត្រាចាស់របស់ Jamie Vardy និង Anthony Martial កាលពីឆ្នាំ២០១៤ ដែលអ្នកទាំងពីរធ្វើបាន ៣៥,៤០គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា។

យុវជនវ័យ២១ឆ្នាំផ្ទេរពី Schalke 04 ទៅ Man City កាលពីរដូវកាលមុនហើយវិវត្តន៍ខ្លួនយ៉ាងរហ័សក្លាយជាកីឡាករស្នូលក្នុងក្រុមលោក Pep Guardiola ដោយស៊ុតបាន ៣គ្រាប់ហើយក្នុងការបង្ហាញខ្លួន៧លើកកន្លងមកនៅរដូវកាលថ្មី៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម