Real និង Barca ប្រជែង​គ្នា​ទិញ​យុវជន​ឆ្នើម​ម្នាក់​ពី Valencia

  • 2017-10-05 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona និង Real Madrid  កំពុង​តែ​​ដណ្ដើម​គ្នា​ចុះ​កុងត្រា​​​យក​កីឡាករ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ថា  Ferran Torres របស់​ក្រុម  Valencia។ នេះ​តាម​សេចក្ដី​រាយការណ៍​ពី​កាសែត​អេស្ប៉ាញ។​

កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ​កំពុង​តែ​រះ​ខ្លាំង​ នៅ​ក្នុង​ក្លឹប​យុវជន។ តាម Super Deporte បាន​បញ្ជាក់​ថា យុវជន​អេស្ប៉ាញ​នេះ​​កំពុង​ស្ថិត​ក្នុង​កិច្ចសន្យា​រហូត​ដល់​ឆ្នាំ​២០១៩ ប៉ុន្តែ​ប្រសិន​​បើ​ទិញ​ផ្ដាច់​កុងត្រា​តម្លៃ​ត្រឹម​៨​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​ទាំង Barca និង Real  សុទ្ធ​តែ​មាន​ទំនុក​ចិត្ត​ដូច​គ្នា​ ដើម្បី​នាំ​យក​​កីឡាករ​ឆ្នើម​ខាង​លើ។

ក្រៅ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ​ក្រុម​អ្នក​មាន​បារាំង Paris Saint-Germain  ព្រម​ទាំង​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី Juventus ក៏​ដាក់​ការ​ចាប់​អារម្មណ៍​លើ Ferran ដូច​គ្នា ប៉ុន្តែ​ពួក​ដឹង​ថា​មាន​អាច​ទៅ​រួច​​ជា​មួយ​ក្លឹប​អេស្ប៉ាញ​ទេ។ យោង​តាម​សារព័ត៌មាន SUPER ​ឲ្យ​ដឹង​ថា Barca និង Realបាន​ឲ្យ​អ្នក​តំណាង​ទៅ​មើល  Ferran តាំង​ពី​អាយុ​១៦​ឆ្នាំ ប៉ុន្តែ​ពេល​នោះ​មិន​ទាន់​ដាក់​សំណើរ​ទេ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ