អត់លុយបង់ថ្លៃសណ្ឋាគារ សុខចិត្តតោងខ្សែភ្លើងចេញមកក្រៅ ចុងក្រោយទុក្ខធំ

  • 2017-10-05 02:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​ស្រុក​ខេត្ត Guizhou ទីក្រុង Panzhou ប្រទេស​ចិន មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ប្រទះ​ឃើញ បុរស​ម្នាក់​តោង​ខ្សែភ្លើង នៅ​រយៈ​កម្ពស់​យ៉ាង​ខ្ពស់ ប៉ុន្តែ​ក្រោយ​មក​បាន​ដឹង​ថា បុរស​រូប​នោះ​មិនមែន​ជា​អ្នក​ជំនាញ​ដើរ​លើ​ខ្សែភ្លើង (Tightrope Walker) ឡើយ គឺ​គ្រាន់តែ​ជា​មនុស្ស​កំណាញ់​ប៉ុណ្ណោះ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បុរស​ចិត្ត​សឿង​ឡើង​តោង​លើ​ខ្សែ​ភ្លើង​នោះ គឺ​ដោយសារ​តែ​មិន​ចង់​បង់​ថ្លៃ​បន្ទប់​សណ្ឋាគារ ទើប​សម្រេច​ចិត្ត​វារ​ចេញ​មក​ខាងក្រៅ​បែប​នេះ​តែម្ដង។

ទោះ​បី​ជា​យ៉ាង​ណា បុរស​ខាង​លើ​មិន​អាច​ធ្វើ​វា​បាន​ឡើយ ហើយ​បាន​ជាប់​គាំង​នៅ​លើ​ខ្សែភ្លើង ដែល​មាន​កម្ពស់​ស្មើ​អគារ ១៩ជាន់​ទៅ​វិញ។

យ៉ាងណាមិញ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អាច​ជួយ​សង្គ្រោះ​បុរស​នោះ​បាន ខណៈ​រូបគេ​ពិត​ជា​សំណាង​ល្អ ដែល​មិន​ត្រូវ​ខ្សែ​ភ្លើង​កម្លាំង​ខ្លាំង​ឆក់​ស្លាប់ ឬ​ធ្លាក់​ចុះ​មក​ដី​វិញ៕ យ៉ាងណាក៏ដោយ គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា បុរស​នោះ​អាច​ចៀស​ផុត​ពី​ការ​បង់​ថ្លៃ​បន្ទប់​សណ្ឋាគារ ឬ​យ៉ាង​ណា៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង