សម្ភារៈ​ក្មេង​លេង​ច្រើន​ប្រភេទដែល​ជួយ​ឲ្យ​ឆ្លាត​វៃ បញ្ចុះ​តម្លៃ​៣០% ចុង​សប្តាហ៍​នេះ

  • 2017-10-05 04:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុស្សា​ សហការ​ជាមួយ Exchange Square និង​ក្រុមហ៊ុន​លក់​ផលិតផល​ក្មេង​លេង​របស់​របរ​ប្រើ​ប្រាស់​សម្រាប់​កុមារ ជាង២០ នឹង​ធ្វើការ​ដាក់​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​ដែល​អាច​បង្កើន​ភាព​វៃ​ឆ្លាត​របស់​កុមារ នា​ចុង​សប្តាហ៍​នេះ។ កម្មវិធីនេះរៀបចំ​ឡើងនៅថ្ងៃសៅរ៍ ទី៧ ខែតុលានេះ នៅ​ផ្សារ​ទំនើប Exchange Square នៅ​ក្រោយ​ស្ថាន​ទូត​អាមេរិក ចាប់​ពី​ម៉ោង​១០​ព្រឹក​តទៅ។

ក្រុមហ៊ុនធំៗ​ផ្នែក​ខាង​របស់​ក្មេង​លេង​ដូច​ជា: DoyDoy, Lego, Kids City, Monument Toys, Toys Cambodia, My Toys, T-Shop និង​ K-Four  នឹង​ផ្តល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់៣០% លើ​ផលិត​ផល​របស់​ខ្លួន​រួម​មាន សំ​ណង់ទុយោ Lego  កូន​ឡាន ឡាន​​បញ្ជា យន្តហោះ​បញ្ជា Drone ទីធ្លា playground និង​ល្បែង​អេឡិចត្រូនិក។​

ក្រៅ​ពី​នេះ​ក៏​មាន​ក្រុមហ៊ុន​លក់​សម្ភារ:​កុមារ​ល្បីៗ​ដូចជា៖ Baby Outlet, Combi, Kiddies Edges, Logan, Pigion, Genki, Attipas ក៏​មាន​ការ​លក់​បញ្ចុះ​តម្លៃ​ និង ផ្តល់​រង្វាន់​បន្ថែម​សម្រាប់​ការ​ទិញ​នៅ​ក្នុង​កម្មវិធី​ពិសេស​នេះ​ផង​ដែរ។​​

កុំ​ភ្លេច​នាំ​កូនៗ​របស់​អ្នក​មក​ទិញ​របស់​លេង​នៅ Exchange Square ហើយ​ចូល​រួម​ប្រកួត​កម្មវិធី​នៅ​លើ​ឆាក​ដើម្បី​ឈ្នះ​រង្វាន់។

កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ​សាលា​សិង្ហបុរី​អន្តរជាតិ SCIA ចំពោះ​ព័ត៌មាន​បន្ថែម​អាច​ស្វែង​រក​បាន​នៅ​ Facebook page Anussa Event Planner

អត្ថបទៈ ដៃគូសហការ