អ្នក​សង្ឃឹម​ប៉ះ​អ្នក​សង្ឃឹម​ ចាំ​មើល​អ្នកណា​​ឈ្នះ​ឲ្យ​ប្រាកដ​ថ្ងៃ​អាទិត្យ​នេះ

  • 2017-10-05 09:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ ចាន់​ រតនា​ នឹង​ត្រូវ​ឡើង​សង្វៀន​ជា​មួយ​កីឡាករ​ឡាវ​ Namphol Petchchinda​ ជា​លើក​ទី២​ ដើម្បី​ដណ្ដើម​យក​ជយលាភី​លេខ៣​ ខ្សែក្រវាត់​ស្រាបៀ​លីអូ​នា​ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​អ្នក​ទាំង​ពីរ​ថា​ដឹង​ក្បាច់​គ្នា​អស់​ហើយ​សង្ឃឹម​ឈ្នះ​រៀង​ៗ​ខ្លួន។​

កីឡាករ ចាន់ រតនា​

បើ​តាម​ការ​លើក​ឡើង​របស់​ ចាន់​ រតនា​ កាល​ជួប​គ្នា​ដំបូង​ថា​ ខ្លួន​ដឹង​ក្បាច់​របស់​កីឡាករ​ឡាវ​រូប​នេះ​រួច​ហើយ​ថា​ពូកែ​ស្នៀត​អ្វី​នោះ​ ហើយ​ថែម​ទាំង​បាន​ហាត់​ត្រៀម​រួច​ជា​ស្រេច​ផង​ដែរ​កាល​ជំនួប​គ្នា​ដំបូង​នោះ​ ប៉ុន្តែ​ដល់​ប្រើ​មិន​សូវ​បាន​ល្អ​នោះ​ទេ​ តែ​បើ​ជួប​គ្នា​ម្ដង​ទៀត​នោះ​ មិន​ពិបាក​វ៉ៃ​ដូច​លើក​ទី១​ឡើយ​ នឹង​សង្ឃឹម​ឈ្នះ​ម្ដង​ទៀត​ផង​ដែរ។​

កីឡាករឡាវ​ Namphol
កីឡាករ ចាន់ រតនា​

ចំណែក​កីឡាករ​ឡាវ​ Namphol Petchchinda​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ក្រោយ​ជួប​គ្នា​លើក​ទី១​ថា​ ការ​ចាញ់​នោះ​គឺ​ដោយ​សារ​ភ្លាត់​ស្នៀត​នៅ​ទឹក​ទី៥​​ ហើយ​បើ​ជួប​គ្នា​ម្ដង​ទៀត​នោះ​រូប​គេ​សង្ឃឹម​ឈ្នះ​ ១០០%​ តែ​ម្ដង ​ព្រោះ​ដឹង​ពី​សមត្ថភាព​របស់​ដៃ​គូ​រួច​មក​ហើយ។​

ចាន់ រតនា​ ក្រហម

ចាន់​ រតនា​ ជួប​កីឡាករ​ឡាវ​ Namphol Petchchinda​ ម្ដង​រួម​មក​ហើយ​កាល​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពួល​ ដោយ​ពេល​កីឡាករ​កម្ពុជា​ខាង​លើ​ផ្ដួល​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ឡាវ​សន្លប់​នៅ​ទឹក​ទី៥​ នៅ​ឯ​សង្វៀន​បាយ័ន​បឹងស្នោ។​ ចាំ​មើល​តើ​ការ​ប៉ះ​គ្នា​លើក​ទី២​នេះ​អ្នក​ណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ​ និង​ជា​ម្ចាស់​ជយលាភី​លេខ៣ ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ នៅ​ថ្ងៃ​អាទិត្យ​ ទី៨​ តុលា​ ២០១៧៕​

អត្ថបទ៖ នួន ស៊ីណា​