ប្រាក់ខែ​អប្បបរមា​របស់កម្មករកាត់ដេរ​កើនឡើង​១៧​ដុល្លារ​សម្រាប់​ឆ្នាំ២០១៨

  • 2017-10-05 09:53:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហជីព​ឲ្យ​ដឹងថា​ប្រាក់ឈ្នួលអប្បបរមា​របស់​កម្មករ​ក្នុ​ងវិស័យ​កាត់​ដេរ និង​ដេរ​ស្បែកជើង​​នឹង​ឡើង​ដល់​១៧០​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ ដែលតួលេខនេះចេញពីការ​ប្រ​ជុំ​សម្រេច​ពី​ភាគីពាក់ព័ន្ធ​នៅ​រសៀល​នេះ។

(កម្មករកាត់​ដេរ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​មួយ​ក្នុង​រាជធានីភ្នំពេញ)

ប្រ​ធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ប្រាប់អ្នកសារព័ត៌មាននៅ​រសៀល​នេះ​ថា គណៈកម្មការ​ប្រឹក្សា​ការងារ​បោះ​ឆ្នោត​សម្រេច​យក​តួលេខ​១៦៥​ដុល្លារសម្រាប់​ប្រាក់ខែ​គោល​របស់​កម្មករ ប៉ុន្តែលោក​ថា​រដ្ឋា​ភិបាល​សម្រេច​បន្ថែម​៥ដុល្លារទៀត​លើចំនួន​នេះ ដែល​ថា​ធ្វើឲ្យចំនួន​ប្រាក់ខែ​អប្បបរមារបស់​កម្មករ​មានចំនួន​១៧០​ដុល្លារ​។

(កម្មករ​កំពុង​ដេរសំលៀក​បំពាក់​ក្នុង​រោងចក្រមួយ​ក្នុង​រាជធានីភ្នំពេញ)

ក្នុង​កិច្ច​ប្រ​ជុំ​ត្រីភាគី​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ២០១៧ ភាគី​សហជីពបាន​ស្នើ​តួលេខ​១៧០​ដុល្លារ ភាគី​តំណាង​រដ្ឋាភិបាល​ស្នើ​១៦៥​ដុល្លារ ចំណែក​ភាគី​និយោជក​ស្នើ​១៦២​ដុល្លារ។

បើតាម​តួលេខ​នេះ​កម្មករក្នុង​វស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​នឹងទទួល​បាន​ប្រាក់ខែ​អប្បបរមា​ចំនួន​១៧០​ដុល្លារ​ក្នុង​មួយ​ខែសម្រាប់​ឆ្នាំ​២០១៨ ខណៈដែល​ឆ្នាំ​២០១៧​ មាន​ចំនួន​១៥៣​ដុល្លារ៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម