Bayern ហៅ​គ្រូចាស់​របស់​ខ្លួន​មក​ដឹក​នាំ​ក្រុម​វិញ

  • 2017-10-05 14:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្វឹក​ក្លឹប Bayern Munich លោក Jupp Heynckes ក្នុង​ថ្ងៃ​នេះ បាន​និយាយ​បញ្ជាក់​ហើយ​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​បាន​ទាក់​ទង​លោក​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​វិញ។

  លោក Jupp Heynckes បាន​ថ្លែង​ទៅ​សារព័ត៌មាន​អាល្លឺម៉ង់ RPonline ថា៖ " Bayern Munich បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្នុង​ក្លឹប​ម្ដង​ទៀត​រហូត​ដល់​​រដូវ​កាល​ក្ដៅ​ឆ្នាំ ២០១៨"។ លោក​បាន​បន្ត​ទៀត​ថា៖ "វា​មិន​ទាន់​ច្បាស់​ទេ អត់​ទាន់​មាន​កិច្ច​ព្រមព្រៀង​អ្វី​​នៅ​ឡើយ​ទេ។ ខ្ញុំ​សុំ​ពេល​វិភាគ​ស្ថានការណ៍​សិន។ វា​មាន​រយៈ​ពេល ៤​ឆ្នាំ​កន្លះ ហើយ​ដែល​ខ្ញុំ​ចាក​ចេញ​ពី Bayern ហើយ​អំឡុង​ពេល​នេះ អ្វី​ៗ​បាន​ប្រែ​ប្រួល​ច្រើន​ណាស់​ក្នុង​ពិភព​បាល់​ទាត់"។   សូម​បញ្ជាក់​ផង​ដែរ​ថា លោក Heynckes  បាន​ធ្វើ​ជា​គ្រូ​បង្វឹក​ក្លឹប​ Bayern ចំនួន​ ៣​ដង​ហើយ​ មុន​ពេល​ខ្លួន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៣ បន្ទាប់​ពី​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​ធំៗ​បីក្នុង​ឆ្នាំ​នោះ។ ក្លឹប​ជើង​លីគ​កំពូល​អាល្លឺម៉ង់ Bayern Munich ទើប​តែ​ធ្វើ​ការ​បណ្ដេញ​គ្រូ​បង្វឹក​អ៊ីតាលី Carlo Ancelotti កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ បន្ទាប់​ដឹក​នាំ​ចាញ់ PSG ៣ ទល់​នឹង ០ ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់ Champions League។ បច្ចុប្បន្ន​ Bayern ដឹក​នាំ​បណ្ដោះ​អាសន្ន​ដោយ​លោក Willy Sagnol៕

 

 

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី