ប្រដាល់​ប្រែក្លាយ​ គុជសារ​ ចាន់រាជ​ ជា​មនុស្ស​រឹងមាំ​ម្នាក់​ក្នុង​សង្គម

  • 2017-10-06 03:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ដែល​ប្រាថ្នា​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​ឈឺ​ខ្លួន​ គុជសារ​ ចាន់រាជ​ ថា​ ប្រដាល់​គុន​ខ្មែរ​ធ្វើ​ឲ្យ​រូប​គេ​កែប្រែ​ខ្លួន​ ពី​មនុស្ស​ដែល​ទន់ជ្រាយ​និង​ខ្លាច​គេ​ម្នាក់​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត។​

គុជសារ​ ចាន់រាជ​

កីឡាករ​ គុជសារ​ ចាន់រាជ​ បាន​ឲ្យ​ដឹង​ថា​ មុន​ដំបូង​ឡើយ​រូប​គេ​មិន​នឹកស្មាន​ថា​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ដូច​នេះ​នោះ​ទេ​ ព្រោះ​ពី​មុន​មក​ខ្លួន​ជា​មនុស្ស​ដែល​ទន់ជ្រាយ​ ហើយ​ឆាប់​ស្លត​និង​ខ្លាច​គេ។​ តែ​អ្វីៗ​ទាំង​អស់​បាន​កែប្រែ​នៅ​ពេល​ដែល​ខ្លួន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ ដែល​ត្រូវ​ប្រើ​កណ្ដាប់​ដៃ​ ឬ​ស្នៀត​គ្រោះ​ថ្នាក់​នានា​ដើម្បី​ផ្ដួល​ដៃ​គូ​យក​ជ័យជម្នះ។​

គុជសារ​ ចាន់រាជ​ កំពុងហ្វឹកហាត់

ជើង​ខ្លាំង​វ័យ​១៨ឆ្នាំ​រូប​នេះ​បន្ត​ថា​ ដោយ​មាន​ចិត្ត​ស្រឡាញ់​ និង​ឃើញ​រៀមច្បង​មួយ​ចំនួន​ឡើង​ប្រកួត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ និង​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ផង​ ទើប​ជំរុញ​ឲ្យ​ខ្លួន​ចាប់​អាជីព​នេះ​តែ​ម្ដង​ ហើយ​កីឡា​ប្រទេស​នេះ​ក៏​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​មនុស្ស​រឹងមាំ​មាន​សុខភាព​ល្អ​ថែម​ទៀត។​

គុជសារ​ ចាន់រាជ​ និងសិស្សច្បង មាស ម៉ើ

គុជសារ​ ចាន់រាជ​ កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ Cambodian Top Team​ អ្នក​ប្រដាល់​រូប​នេះ​ឡើង​សង្វៀន​ទាំង​ក្បាច់​គុន​ខ្មែរ​និង​គុន​ចម្រុះ​ ហើយ​ថ្មីៗ​នេះ​គេ​ត្រូវ​ទៅ​ប្រកួត​ក្នុង​ទ្រុង​នៅ​ឯ​ប្រទេស​ថៃ​តែ​ដោយ​សារ​ប្រទេស​គេ​ជាប់​កាន់​ទុក្ខ​ស្ដេច​ដូច្នេះ​ក៏​លុប​កម្មវិធី​ចោល​វិញ​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​