វិធីសាស្ត្រ​បណ្ដុះ​ជំនឿ​ចិត្ត​ឲ្យ​រឹងមាំ ដើម្បី​សម្រេច​គោល​ដៅ​ក្នុង​ជីវិត ​

  • 2017-10-06 02:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពជឿជាក់​លើ​ខ្លួនឯង​មិនមែន​ចេះតែ​កើត​មាននោះ​ទេ អ្នក​ខ្លះ​មាន​ទំនុ​ក​ចិ​ត្ដ​ច្រើន​លើ​ខ្លួនឯង ឯ​អ្នក​ខ្លះ​វិញ​ហាក់​មិន​ជឿ​លើ​ខ្លួនឯង​សោះ ដែល​វា​អាច​បណ្ដាល​មកពី​កត្ដា​ជាច្រើន​ពិសេស​រឿង​សមត្ថភាព​និង​បទពិសោធន៍​។ ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​អាច​កើតមាន​ដោយ​ការ​បំ​ពេញ​ការងារ ភាព​ជោគ​ជ័យ ចំណេះដឹង បុគ្គលិកលក្ខណៈ​ពី​កំណើត​ជាដើម​។ ប៉ុន្ដែ​បើ​អ្នក​មិនទាន់មាន​អ្វី​ខាងលើ​នោះ សួរថា​តើ​អ្នក​អាច​ប​ណ្ដុះ​ជំនឿ​ចិ​ត្ដ​លើ​ខ្លួនឯង​ដូចម្ដេច​? ​

​​ទោះ​មិនទាន់​មានអ្វីៗ​ខាងលើ​នោះ ក៏​អ្នក​អាច​ប​ណ្ដុះ​ការជឿជាក់​លើ​ខ្លួនឯង​បានដែរ។​ ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រប​ណ្ដុះ​ជំ​នឿ​ចិ​ត្ដ​លើ​ខ្លួនឯង​៖

​​១. បំពេញ​គោលដៅ​ជាប្រចាំ​៖ ចូរ​កំណត់​គោលដៅ​៣​សម្រាប់​ទុក​បំ​ពេញ​រាល់ថ្ងៃ​។ គោល​ដៅ​ទាំង​នោះ មិន​ចាំ​បាច់​ជា​គោលដៅ​ធំ​រហូត​អាច​ផ្លាស់ប្ដូរ​ជីវិត​ឬ​ពិភព​លោក​ទេ តែ​វា​ជា​វត្ថុ​បំណង​ដែល​យើង​ត្រូវ​បន្ដ​បំ​ពេញ​ការងារ​រាល់ថ្ងៃ​ដើម្បី​បាន​សំ​រេច ហើយ​ជោគ​ជ័យ​ប​ន្ដិ​ច​បន្ដួច​ជាប្រចាំ​នេះ ​ប​ណ្ដុះ​ជំ​នឿ​ចិ​ត្ដ​អ្នក​​សម្រាប់​សំ​រេច​គោលដៅ​ធំៗ​។ ​

​២. បញ្ជ្រាប​អារម្មណ៍​ជោគ​ជ័យ​ចូល​ក្នុង​ចិ​ត្ដ​៖ បន្ទាប់ពី​សម្រេច​ជោគជ័​យ សូម​ចំណាយ​ពេល​ជ្រួតជ្រាប​ពី​វា សាទ​រ​ចំពោះ​អ្វីដែល​អ្នក​បានធ្វើ ដឹងគុណ​ចំពោះ​ជំនួ​យ​នានា​ដែល​អ្នក​បាន​ទទួល និង​រីករាយ​ក្នុង​ការសរសើរ​ឬ​លើក​ទឹក​ចិត្ដ​ខ្លួនឯង​។ សូម​បែងចែក​​ពេល​ធ្វើ​សកម្មភាព​នេះ​រាល់​យប់ ដោយ​រំលឹក​ព្រឹត្ដិ​ការណ៍​កើតឡើង​ក្នុង​មួយថ្ងៃៗ ហើយ​កត់សម្គាល់​ជោគ​ជ័យ​និង​ចំ​ណាយ​ពេល​ជ្រួតជ្រាប​ពី​វា និង​ឃើញ​ពី​គុណ​តម្លៃ​នៃ​ការ​ខំប្រឹង ភាព​ខ្លាំង និង​ការព្យាយាម​បំពេញការងា​ររាល់ថ្ងៃ​របស់​អ្នក​។

​៣.​សុំ​មតិយោបល់​៖ បើ​អ្នក​ពិតជា​មិន​ជឿ​លើ​ខ្លួនឯង សូម​ទៅ​សួរ​យោបល់​បុគ្គ​ល​ដែល​ជិតស្និទ្ធ​ឬ​ទុក​ចិត្ដថា “​តើ​ខ្ញុំ​មានចំនុ​ច​ល្អ​ត្រង់ណា​? តើ​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ល្អ​? តើ​ខ្ញុំ​គួរតែ​អភិវ​ឌ្ឍ​អ្វី​ដើម្បីឱ្យ​ប្រសើរឡើង​?” ពាក្យសម្ដី​ពួកគេ​នឹង​ជួយ​ជំរុញ​ឬ​ក៏​នាំ​ផ្លូវ​អ្នក។ ជួនកាល យើង​ត្រូវការ​យោបល់​ពី​អ្នក​ខាងក្រៅ​។

​៤. បង្កើត​អារម្មណ៍​ដែល​អ្នក​ចង់​ទទួល​៖ តើ​អ្នក​ចង់​មាន​អារម្មណ៍​បែប​ណា​រាល់ថ្ងៃ​? មាន​សុភម​ង្គ​ល​? សប្បាយរីករាយ​? អារម្មណ៍​ទាំង​នេះ​អាចបង្កឡើង​មក​ដោយ​មិនចាំបាច់​មាន​ការ​សម្រេច​ជោគ​ជ័​យ​នៃ​របស់​ក្រៅ​ខ្លួន​ឡើយ​។ កុំ​ចាំទាល់​អ្នកមាន​អារម្មណ៍ល្អ​ដោយ​ខ្លួនឯង ចូរ​បង្កើត​អារម្មណ៍​នោះ​។ រាល់​ព្រឹក អ្នក​អាចធ្វើ​អ្វីមួយ​ដែល​ផ្ដល់​អារម្មណ៍​នោះ​ឱ្យ​អ្នក​ដូចជា អាន​អត្ថបទ​បំផុស​ស្មារតី ឬ​ពំនោល​ជំ​រុញ​លើក​ទឹក​ចិត្ដ ឬ​គិត​ដឹងគុណ​ដល់​អ្វី​ដែល​អ្នកមាន​និង​ទទួលបាន ឬ​បិទ​ភ្នែក​អង្គុយ​ស្រ​ម៉ៃ​និង​ហៅ​អារម្មណ៍​ដែល​អ្នក​ចង់បាន​មក ឬក៏​សួរ​ខ្លួនឯង​ថា​៖ “​តើ​អ្វីដែល​ខ្ញុំ​រំភើប​រីករាយ​នឹងធ្វើ​ក្នុង​ថ្ងៃ​នេះ​?”​។ សកម្មភាព​ទាំង​នេះ​នឹង​ធ្វើឱ្យ​អ្នក​មាន​ថា​ម​ពល​វិជ្ជមាន​សំ​រាប់​ច្នៃ​បង្កើត​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​អ្នក​។

​៥. ស្រលាញ់​ខ្លួនឯង​៖ សូម​ទទួល​ដឹងថា អ្នក​ជា​របស់​តែមួយ​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​លើ​ផែនដី និង​ឱ្យ​តម្លៃ​ភាព​តែមួយ​នោះ​។ វា​គ្មាន​បញ្ហា​​ក្នុង​ការ​មាន​មោទនភាព​(​មិនមែន​អំនួត​)​និង​ក្ដី​ស្រលាញ់​ចំពោះ​ខ្លួនឯង​។ ចូរ​ប្រើ​ខណៈ​នេះ នឹកគិត​ដឹងគុណ​ដល់​ភាព​ជា​ខ្លួន​អ្នក ដល់​ក្ដី​ប្រាថ្នា​ចង់​អភិ​វ​ឌ្ឍ ដល់​រឿង​ល្អៗ​ក្នុង​ជីវិត និង​ការ​មាន​ខ្យល់​ដង្ហើម ពោល​គឺ​រីករាយ​ដែល​អ្នក​មាន​ជីវិត​រស់​នៅ៕ ​ ​

ចុចអានអត្ថបទ៖

ប្រភព៖ brendon   ប្រែសម្រួល៖ លី គីមហ្គិច

អត្ថបទពេញនិយម