មានម្ដង Lacazette ប៊ិះ​ធ្វើជា​អ្នក​ចាំទី​តែ​ត្រូវ​ម្ដាយ​ហាម​ព្រោះ​​ខ្លាច​បាល់​ត្រូវ​មុខ​

  • 2017-10-06 03:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexandre Lacazette គឺជា​កម្លាំង​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​ទាំង​នៅ Arsenal និង​ក្រុម​ជម្រើស​ជាតិ​បារាំង​ ប៉ុន្តែ​តំណែង​លេង​នេះ​មិន​មែន​ជា​អ្វី​ដែល​គេ​ចាប់​ផ្ដើម​តាំង​ពី​តូច​នោះ​ទេ។

Lacazette

តារា​ស្បែក​ខ្មៅ​វ័យ​២៦​ឆ្នាំ​​លេង​បាល់​ដំបូង​បំផុត​គី​ធ្វើ​ជា​អ្នក​ចាំ​ទី​ព្រោះ​វា​ជា​អ្វី​ដែល​គេ​ប្រាថ្នា​ ប៉ុន្តែ​គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ​នៅ​ពេល​​ម្ដាយ​ហាម​ឃាត់​មិន​ឲ្យ​លេង​តួនាទី​​នោះ​តទៅ​ទៀត។ Lacazette បាន​រំលឹក​​អនុស្សាវរីយ៍​ពី​កុមារ​ថា​ ម្ដាយ​ខ្លួន​បាន​ឲ្យ​ជ្រើសរើស​រវាង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​ ឬ​ក៏​ឈប់​លេង​បាល់​តែ​ម្ដង​ដូច្នេះ​ចង់​មិន​ចង់​រូប​គេ​ត្រូវ​តែ​លេង​ប្រយុទ្ធ។

អតីត​កីឡាករ​ Lyon បង្ហើប​បន្ថែម​ថា​មូលហេតុ​ដែល​ម្ដាយ​មិន​ឲ្យ​ចាំ​ទី​ព្រោះ​គាត់​គិត​ថា​តំណែង​ចាំទី​គឺ​វា​គ្រោះ​ថ្នាក់​ខ្លាំង​​នៅ​ពេល​ដែល​យក​ខ្លួន​ឬ​​ ដៃ​ និង​មុខ​ទៅ​រារាំង​ការ​ស៊ុត​ម្ដងៗ។​​ ឆ្លើយ​តប​នឹង​ការ​បារម្ភ​របស់​អ្នក​មាន​គុណ​ Lacazette បាន​វិវត្តន៍​ខ្លួន​យ៉ាង​រហ័ស​ពី​ការ​ចាំ​ទី​ ទៅ​ជា​ខ្សែ​ប្រយុទ្ធ​វិញ​ចាប់​តាំង​ពី​ពេល​នោះ​មក៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី