​ថ្ងៃ​ស្អែក​ ដល់​វេន​តំបន់​ទី​២​ស្វែង​រក​​ក្រុម​ខ្លាំង​ដើម្បី​យក​មក​ភ្នំពេញ​

  • 2017-10-06 07:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្វែង​រក​ក្រុម​ខ្លាំង​បាន​​៣​ពី​តំបន់​ទី​១​ ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ប្រចាំ​ឆ្នាំ​២០១៧​ NET2017 ឈាន​ដល់​ការ​ប្រកួត​ស្វែង​ក្រុម​ខ្លាំង​នៅ​តំបន់​ទី​២​ហើយ។ ចាំ​មើល​ទី​បន់​ទី​២​នេះ​ ក្រុម​ណា​ខ្លាំង​មាន​សំណាង​ធ្វើ​ដំណើរ​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

សម្រាប់​តំបន់​ទី​២​ ត្រូវ​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​​៤​ខេត្ត​គឺ​​ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​ ០៧ ខែ​តុលា​ ឆ្នាំ​២០១៧។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​មាន​ AK2 (Bomb Mode) វិញ្ញាសា​ AK2 (Holy Region 2) និង​Dota 2 (Captain Mode)។

ប្រាក់​​រង្វាន់​​​​ប្រចាំ​តំបន់​

វិញ្ញាសា AK2 (Bomb Mode)

  • លេខ​១ ទទួល​បាន​ ១០០០$ + ២០០០០ Sabay gold និង​ លេខ​២ ទទួល​បាន​ ៥០០$ + ២០០០០ Sabay gold

វិញ្ញាសា​ AK2 (Holy Region 2)

  • ជើងឯក ទទួល​បាន ១០០០០ Sabay gold

វិញ្ញាសា Dota 2 (Captain Mode)

  • ជើងឯក ទទួល​បាន ១០០០០ Sabay gold

ប្រាក់​រង្វាន់​ជើង​ឯក​ទូទំាង​ប្រទេស​

  • វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​ ២០០០$ + ៤០០០០ Sabay gold

  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$ + ៤០០០០ Sabay gold

  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0០០០​ Sabay gold

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯក​បាន​ ១០០០$+១០០០០ Sabay Gold និង​ជើង​ឯក​រង​បាន ៥០០$+១០០០០ Sabay gold

ជយលាភី​តំបន់​ទី​១៖ វិញ្ញាសា​ AK2​ ក្រុម​​លេខ​​១៖ Five Furious មក​ពី​ខេត្ត​រតនគីរី និង​ក្រុមលេខ​២៖ The Battle Fight មក​ពី​ខេត្ត​កំពង់ចាម ខណៈ​ វិញ្ញាសា​ DOTA2 បាន​ទៅ​ ក្រុម​​ eClipse មក​ពី​ខេត្ត​កំពង់ចាម។

ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

រក​ឃើញ​ក្រុម​ខ្លាំង​ E-Sports ប្រចាំ​តំបន់​ទី​១​មក​ភ្នំពេញ​ហើយ

នេះ​ពេល​វេលា​ប្រកួត​ E-Sports ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​ចេញ​ហើយ

អត្ថបទ៖ ជាន ចាន់រ៉ា