«ដំណាប់​បណ្ដូលពេជ្រ​» ជារបរដ៏ទាក់ទាញរបស់អ្នក​ភូមិនៅ​ស្រុក​កណ្ដាល​ស្ទឹង

  • 2017-10-06 09:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  បង​ប្អូន​មួយចំនួន​​ ទំនង​ពុំ​ដែល​​ឃើញ ឬរឹតតែ​ពុំធ្លាប់ភ្លក្ស​ឡើយ​នូវដំណាប់​បណ្ដូល​ពេជ្រ។ ដំណាប់​បណ្ដូល​ពេជ្រ​ ដែល​កែ​ច្នៃ​ពី វល្លិ៍​បណ្ដូលពេជ្រ ដ៏ល្វីង ជា​ដំណាប់​មួយ​មុខ​​ក្នុង​ចំណោម​ដំណាប់​ប្រពៃណី​ជា​ច្រើន​ទៀត​ ដូចជា​ ​ដំណាប់​ផ្លែបាស​ ល្ហុង ​និង​ដំណាប់​ក្រូចសើច​ របស់​អ្នក​​ ភូមិ​ត្រពាំង​សំរឹទ្ធ ​ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។

(តំណាប់បណ្តូល​ពេជ្រ​ដែល​កំពុង​ដាក់​លក់​ជាមួយ​តំណាប់​ផ្សេងទៀត/រូបភាព៖ រុងរឿង ចិន្ដា)

 អ្នក​ស្រី តូ សុខលី​ ជា​អ្នក​ភូមិ​មួយ​រូប​ដែល​បានចេះ​ចាំ​​នូវ​វិធី​ធ្វើ​ដំណាប់​ទាំង​នេះ​​  តាំង​ពី​ធំ​ដឹង​ក្ដី​មកម៉្លេះ​។ អ្នក​ស្រី​ពោល​ថា ​ដំណាប់​នេះ ​មាន​យូរយា​ណាស់​មក​ហើយ។ អ្នក​​ភូមិអ្នក​ស្រី ​តែង​ធ្វើ​ដំណាប់​តៗគ្នា​ មិន​ដឹង​តាំង​ពីពេល​ណា​មក​ឡើយ។ ថ្វី​បើ​វា​សមញ្ញ​សម្រាប់​អ្នក​ស្រុក​នេះ ​តែ​ស្ត្រី​រូប​នេះ​អះអាង​ថា ប្រជាជន​មក​ពីតំបន់​ផ្សេង តែង​ចាប់​អារម្មណ៍​ នឹង​ចម្លែក​ចិត្ត​ចង់​ទិញភ្លក្សសាក​នូវ​ដំណាប់ បណ្ដូល​ពេជ្រ ដែល​ពួក​គេ ​ធ្លាប់​តែ​ដឹង​ថា​មាន​រសជាតិ​ដើម​ល្វីង​នោះ។

(អ្នកស្រី តូ សុខលី​ កំពុងលក់ដំណាប់ផ្លែឈើ/ រូបភាព៖ រុងរឿង ចិន្ដា)

​ធ្លាប់​ធ្វើ​លក់​តាំង​ពី​ក្មេង​ ស្ត្រីវ័យ​៣៥​ឆ្នាំ​​បន្ថែម​ថា ជា​ទូទៅ​​ប្រជាជន​មួយ​ចំនួន​ក្នុង​ភូមិ​​ និយម​ធ្វើ​ ដំណាប់​បណ្ដូលពេជ្រ​ និង​ដំណាប់​ផ្សេងៗ​ទៀត​ លក់​នៅ​តាម​វត្ត​ រាល់​រដូវ​​បុណ្យ​ប្រពៃណី​ធំៗ ដូចជាភ្ជុំ និង​កឋិន ដែល​ជា​បុណ្យ​សម្បូរ​មនុស្ស​ម្នារ​បំផុតសម្រាប់ អ្នក​ជនបទ​ដូច​អ្នក​ស្រី។ អ្នក​ស្រី​ពន្យល់​ថែម​ទៀត​ថា ដំណាប់​បណ្ដូល​ពេជ្រ ស្នាដៃ​អ្នក​ភូមិ​នេះ ផ្អែមដូច​ដំណាប់​ផ្សេងៗ​ដែរ តែ​គេ​ជឿថា​ទំនង​ មាន​គុណប្រយោជន៍​ក្នុង​ការ​ទទួល​ទាន ត្បិត​ ​វល្លិ៍​បណ្ដូលពេជ្រ​ ជាថ្នាំ​​ត្រជាក់ ​ដែល​ប្រជាន​ជន​ខ្មែរ​តាម​ស្រែ​កម្ការ​ និយម​ធ្វើជា​​ថ្នាំ​បុរាណ​ ថ្នាំ​ត្រាំ​ស្រា​ជំនួយ​សុខភាព ជា​ដើម។   បើ​តាម​ អ្នក​ស្រី តូ សុខលី ​ឲ្យ​ដឹងទៀតថា ក្រៅ​តែជា​របរ​បន្ទាប់​បន្សំ​ក្នុងភូមិ សហគម​អ្នក​ស្រី​​ក៏​ធ្លាប់​​នាំ​យក​ដំណាប់​ បណ្ដូល​ពេជ្រ​នេះ​ រួម​នឹង​ដំណាប់ផ្សេង​ៗទៀត​ប្រចាំ​តំបន់​​ដូច​ជា ​ដំណាប់​ផ្លែ​បាស​ ល្ហុង និង​ដំណាប់​ក្រូច​សើច​ ​ទៅតាំង​បង្ហាញ ​ក្នុង​ពិពណ៍​ផលិត​ផល​ខ្មែរ​នៅ​​ភ្នំពេញផង​ដែរ​ នា​ពេល​កន្លង​មក ដោយទទួល​ការ​ចាប់​អារម្មណ៍ពី​មជ្ឈដ្ឋានទូទៅ​៕

អត្ថបទ៖ រុងរឿង ចិន្ដា  

អត្ថបទថ្មី